អន្តរជាតិ ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក នៅតែបន្តយកចិត្តទុកដាក់លើបញ្ហាជម្លោះព្រំដែន កម្ពុជា-ថៃ និងចង់ឃើញបទឈប់បាញ់រវាងកម្ពុជា-ថៃទទួលបានជោគជ័យ។
ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ថ្លែងតាមរយៈកិច្ចសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍ Fox News ឲ្យដឹងថា រហូតមកដល់ពេលនេះលោកនៅតែបន្តយកចិត្តទុកដាក់លើបញ្ហាជម្លោះព្រំដែន កម្ពុជា-ថៃ និងចង់ឃើញបទឈប់បាញ់រវាងកម្ពុជា និងថៃទទួលបានជោគជ័យ។
នៅក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ Fox News ខណៈកំពុងធ្វើដំណើរនៅលើយន្តហោះ Air Force One នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ប្រធានាធិបតី ដូណាល់ ត្រាំ បានរំឭកឡើងវិញនូវបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានផ្តួចផ្តើមគំនិតលើបទឈប់បាញ់នេះឡើង ហើយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកម្ពុជា និងថៃ បានឯកភាពគ្នាលើបទឈប់បាញ់បន្ទាន់ និងគ្មានលក្ខខណ្ឌ ក្នុងកិច្ចប្រជុំពិសេសកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី ដែលមានម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងប្រទេសចិន។
យើងសូមសម្តែងការកោតសរសើរ និង ដឹងគុណអស់ពីដួងចិត្តចំពោះប្រធានាធិបតី Donald J។ លោក Trump នៃសហរដ្ឋអាមេរិក សម្រាប់ការអន្តរាគមន៍ និង ផ្តួចផ្តើមគំនិតរបស់គាត់សម្រាប់បទឈប់បាញ់គ្នានៅថ្ងៃទី ២៩ ខែកក្កដា និង កិច្ចព្រមព្រៀងឈប់បាញ់គ្នាជាបន្តបន្ទាប់នៅដើមខែសីហា ដើម្បីបញ្ឈប់ និង/ឬ បញ្ចប់ជម្លោះប្រដាប់អាវុធរវាងកម្ពុជា និង ថៃ ដោយសារតែសកម្មភាពឈ្លានពានរបស់កងទ័ពថៃ ៕
ដោយ ៖ សិលា