Liverpoolបង្កើនការចំណាយដល់ទៅ 321 លានផោន ខណៈដែលក្លឹបទើបទិញខ្សែការពារ Leoni ពី Parma

ចែករំលែក៖

ម្ចាស់ជើងឯក Premier League ក្រុមហង្សក្រហមLiverpool បានពង្រឹងផ្នែកការពាររបស់ពួកគេជាមួយនឹងការចុះហត្ថលេខាទិញខ្សែការពារកណ្តាលអ៊ីតាលីវ័យ 18 ឆ្នាំ Giovanni Leoni ពីក្លឹប Parma ក្នុងកិច្ចសន្យារយៈពេលវែង។

ប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេសបានរាយការណ៍ថាកិច្ចព្រមព្រៀងដើម្បីចុះហត្ថលេខានាំយកកីឡាករជម្រើសជាតិអ៊ីតាលីអាយុក្រោម 19 ឆ្នាំមានតម្លៃ 26 លានផោន (35.24 លានដុល្លារ)ដោយ Leoni ចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 6 ឆ្នាំ។

Liverpool បានចំណាយប្រាក់របស់ពួកគេដល់ទៅ 321 លានផោនសម្រាប់រដូវក្តៅនេះ បន្ទាប់ពីបានបញ្ជាក់ពីការមកដល់របស់ខ្សែការពារអ៊ីតាលី Giovanni Leoni ។Leoni គឺជាការបន្ថែមចុងក្រោយបំផុតក្នុងក្រុមរបស់អ្នកចាត់ការ Arne Slot ដោយក្លឹបបានទិញកីឡាករ Florian Wirtz, Hugo Ekitike, Jeremie Frimpong និង Milos Kerkez ។

Leoni វ័យ 18 ឆ្នាំទើបតែបានឆ្លងកាត់ការលេងនៅក្របខ័ណ្ឌកំពូលអ៊ីតាលី Serie A កាលពីរដូវកាលមុនប៉ុណ្ណោះ ប៉ុន្តែលោក Richard Hughes នាយកផ្នែកកីឡារបស់ Liverpool ជឿជាក់ថាគាត់គឺជាខ្សែការពារវ័យក្មេងដ៏ល្អបំផុតម្នាក់នៅលើទីផ្សារ។

គាត់មានការចាប់អារម្មណ៍ពីទូទាំងប្រទេសអ៊ីតាលី រួមទាំង Inter Milan និងសូម្បីតែ Newcastle ក៏បានធ្វើការផ្តល់តម្លៃជូនជាផ្លូវការដែរ។ ប៉ុន្ដែគាត់បានជ្រើសរើសយក Liverpool ។

...

Leoni ត្រូវបានគេរំពឹងថានឹងមានឈ្មោះនៅក្នុងក្រុមជម្រើសជាតិអ៊ីតាលី ហើយហង្សក្រហមចាត់ទុកគាត់ថាជាកីឡាករដែលអាចជំនួសតំណែងរយៈពេលវែងសម្រាប់ប្រធានក្រុម Virgil van Dijk ដែលមានអាយុ 36 ឆ្នាំនៅពេលដែលកិច្ចសន្យាចុងក្រោយរបស់គាត់ផុតកំណត់។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print