ថៃបាននាំអ្នកការទូត ៣៣ ប្រទេសទៅខេត្តសុីសាកេតដើម្បីមើលប្រតិបត្តិការដោះមីន និង ការបង្ហាញពីមីនដែលថៃបានចោទថាកម្ពុជាទើបដាក់នៅពេលថ្មីៗនេះ

ចែករំលែក៖

ប្រទេសថៃ : កាលពីថ្ងៃសៅរ៍ ១៦ ខែសីហា ឆ្នាំ២០២៥ ថៃបាននាំអ្នកការទូត ៣៣ ប្រទេសទៅខេត្តសុីសាកេតដើម្បីមើលប្រតិបត្តិការដោះមីន និង ការបង្ហាញពីមីនដែលថៃបានចោទថាកម្ពុជាទើបដាក់នៅពេលថ្មីៗនេះ ។ យោងតាម រូបថតការផ្សាយឥកាសែតបាងកកប៉ុស្ត ចេញផ្សាយថ្ងៃអាទិត្យ ១៧ ខែសីហា ឆ្នាំ២០២៥ និងរូបរបស់ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់កម្ពុជា។

ចំពោះ«លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់កម្ពុជា ហួសចិត្តរឿងថៃយកគ្រាប់មីនPMN-2មិនទាន់ដកគន្លឹះឳ្យផ្ទុះទៅសម្តែងបោកប្រាស់អ្នកការទូតបរទេស» នៅទៅវិញ …….

ខាងក្រោមនេះ គឺជាការបកស្រាយទាំងស្រុងរបស់អគ្គនាយកស៊ីម៉ាក់ លោក ហេង រតនា នៅលើហ្វេសប៊ុករបស់លោកនារាត្រីថ្ងៃសៅរ៍នេះ៖

គ្រាន់តែចង់ជម្រាបជូនអំពីគ្រាប់មីនPMN-2សំដែងនិងគ្រាប់មីនPMN-2ដាក់សម្រាប់ជាន់ផ្ទុះ វាខុសគ្នាទាំងស្រុង!! គ្រាប់មីនPMN-2 ដែលសៀមដាក់បង្ហាញនៅលេីតុដែលពន្យល់ថារកឃេីញពីក្នុងដី​ និងចោទថាកងទ័ពកម្ពុជាដាក់ក្នុងដីសៀមនោះ ជាគ្រាប់មីនទាំងអស់មិនទាន់ដកគន្លឹះសុវត្ថិភាព ដេីម្បីបង្កផ្ទុះឡេីយ! តាមធម្មតា និងបច្ចេកទេស ប្រសិនការដាក់មីនដេីម្បីឱ្យសត្រូវជាន់ផ្ទុះ​ ត្រូវតែដកគន្លឹះសុវត្ថិភាពចេញហេីយ​ បេីមិនដក គឺជាន់មិនផ្ទុះនោះទេ!៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print