រដ្ឋាភិបាលលោក Trump បញ្ជូន សារ ជា បន្តបន្ទាប់អំពី ខ្លឹមសារ សម្រាប់កិច្ចប្រជុំរវាង ប្រធានាធិបតីអាមេរិកនិងអ៊ុយក្រែន

ចែករំលែក៖

អន្តរជាតិ ៖ លោក Trump ប្រធានាធិបតីអាមេរិក និងលោក Marco Rubio រដ្ឋមន្ត្រី ការបរទេស អាមេរិក បានថ្លែងជាបន្តបន្ទាប់គ្នាអំពីជម្លោះរុស្ស៊ី-អ៊ុយក្រែននៅថ្ងៃទី ១៧ ខែសីហា អំពី ខ្លឹមសារ សម្រាប់កិច្ចប្រជុំរវាង ប្រធានាធិបតីអាមេរិក-អ៊ុយក្រែនដែលនឹងបើកធ្វើ នៅ ពេលខាងមុខនេះ ដោយ បញ្ជូនសញ្ញាសារ ថា សង្ឃឹមថា ភាគីអ៊ុយក្រែននឹងធ្វើសម្បទានក្នុងក្របខ័ណ្ឌនៃកិច្ចជំនួបប្រធានាធិបតីអាមេរិក-រុស្ស៊ី ។

ថ្ងៃទី ១៧ លោក Trump បាន ចែក រំលែក សារ របស់ អ្នកគាំទ្ររបស់គាត់នៅលើបណ្តាញ ទំនាក់ទំនងសង្គម ” TruthSocial ” ដែល លើកឡើង ថា “ប្រទេសអ៊ុយក្រែនត្រូវតែស្ម័គ្រចិត្តកាត់ទឹកដីឱ្យរុស្ស៊ី បើមិនដូឆ្នោះ ទេ សង្រ្គាម អូសបន្លាយកាន់តែ យូរ ប្រជាជនអ៊ុយក្រែននឹងបាត់បង់ទឹកដីកាន់តែច្រើន” ។
នៅពេលផ្តល់បទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ Fox News និង ក្រុមហ៊ុនវិទ្យា ផ្សាយ សំឡេង NBCជាដើមនៅថ្ងៃទី ១៧ ខែសីហា លោក Marco Rubio បានថ្លែងថា រដ្ឋាភិបាល បានសម្រេចចិត្តមិនដាក់ទណ្ឌកម្មថ្មីលើប្រទេសរុស្ស៊ីទេ ។ លោកបានថ្លែងថាមាន តែរុស្ស៊ី និងអ៊ុយក្រែនសុទ្ធតែ ធ្វើសម្បទាន ហើយភាគីទាំងពីរមានទាំងចំណេញ និងខាត ទើបអាចឈានដល់កិច្ចព្រមព្រៀងសន្តិភាពបាន ៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print