អន្តរជាតិ ៖ នៅថ្ងៃទី ១៥ ខែសីហា បន្ទាប់ពី រដ្ឋភិបាល ចិន បាន ប្រកាស ពី សភាពការណ៍ ដំណើរ ការ សេដ្ឋ កិច្ច ជាតិចិន ប្រចាំ ខែកក្កដា ឆ្នាំ ២០២៥ ។ គ្រឹះស្ថានអន្តរជាតិជាច្រើន បាន នាំគ្នា បង្ហាញ ពី សុទិដ្ឋិនិយម ចំពោះ ប្រទេសចិន ដោយ អះអាង ថា ស្រប នឹង ពេល ដែល គោលនយោបាយ ពង្រីក តម្រូវការក្នុងស្រុក របស់ ប្រទេសចិន បន្ត ទទួលបានប្រសិទ្ធភាពខ្ពស់ ភាពធន់ និង កម្លាំង រស់រវើក នៃ សេដ្ឋកិច្ចចិន នឹងមានភាពកាន់តែលេចធ្លោ ។
បើមើលលម្អិតពីតារាងពិន្ទុនៃសេដ្ឋកិច្ចរបស់ចិនថ្មី បំផុត អាចឃើញថា “ស្ថិរភាព”និង “វិវឌ្ឍនភាព” គឺជាពាក្យគន្លឹះចំនួនពីរ ។ មួយផ្នែក សេដ្ឋកិច្ច ចិន បាន រក្សា ការ ដំណើរការ ដោយ នឹងនរ ឧទាហរណ៍ ដូចជា ពីខែមករាដល់ខែកក្កដាឆ្នាំនេះ ការវិនិយោគ ទ្រព្យ សម្បត្តិ ថេរ ទូទាំងប្រទេសចិន បាន កើន ឡើង ១,៦ ភាគរយ បើប្រៀបធៀបនឹង រយៈ ពេល ដូច គ្នា នៃ ឆ្នាំ មុន សន្ទស្សន៍ផលិតកម្មសេវាកម្ម(ISP)ទូទាំងប្រទេសបានកើនឡើង ៥,៩ ភាគ រយ បើ ប្រៀប ធៀប នឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ មួយផ្នែក ទៀត សូចនាករ ជា ច្រើន បាន បង្ហាញ ឱ្យ ឃើញ នូវតម្រុយនៃការបង្កើនល្បឿន ហើយ កម្លាំងចលករ សម្រាប់ “វិវឌ្ឍនភាព” ត្រូវ បាន សន្សំ ទុក ជាបន្តបន្ទាប់ ។ ឧទាហរណ៍ដូចជា ពីខែមករាដល់ខែកក្កដា ឆ្នាំ នេះ ល្បឿន កំ ណើន នៃ ទំហំលក់រាយទំនិញពិត តាម អនឡាញ បាន លឿន ជាង ០,៣ ភាគ រយ បើ ប្រៀប ធៀប នឹង ឆមាស ទីមួយ ឆ្នាំនេះ ។ល។ ទិន្នន័យទាំងនេះបាន បង្ហាញថា សេដ្ឋកិច្ច ចិន បាន រក្សា និន្នាការ អភិវឌ្ឍន៍ ដែលមានការវិវឌ្ឍរីកចម្រើនប្រកប ដោយ ភាព នឹងនរ ។
គួរបញ្ជាក់ផងដែរថា ប្រឈមមុខ នឹង ការប្រែប្រួល យ៉ាង ខ្លាំង នៃ បរិយាកាសខាងក្រៅ សមិទ្ធ ផល ដែល ពាណិជ្ជកម្មជាមួយ បរទេស របស់ ប្រទេសចិនទទួលបាន គឺ គួរឱ្យ កត់ សម្គា ល់ ។ ក្នុងរយៈពេល ៧ ខែ ដើមឆ្នាំ ២០២៥ នេះ ការនាំចេញនាំចូល ខាង ពាណិជ្ជកម្ម ទំនិញ របស់ ប្រទេសចិន បានកើនឡើង ៣,៥ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃ ឆ្នាំ ២០២៤ ក្នុងនោះ ទំហំ នាំចូល ទំនិញ ក្នុងខែកក្កដា បាន កើនឡើង ៤,៨ ភាគរយ បើ ប្រៀប ធៀ ប នឹង រយៈពេល ដូចគ្នា នៃ ឆ្នាំ ២០២៤ ដែលបានកើនឡើងក្នុងរយៈពេល ពីរខែ ជាប់ ៗ គ្នា ។
សេដ្ឋកិច្ចចិន មាននិន្នាការល្អប្រសើរឡើងវិញ វា មិនត្រឹមតែ បានមកពី លក្ខខណ្ឌ ជា មូល ដ្ឋាន ដ៏ល្អប្រសើរ ប៉ុណ្ណោះទេ ថែមទាំង ក៏ ស្ថិត នៅ ត្រង់ គោលនយោបាយ មាន ស្រាប់ និង គោល នយោបាយ បន្ថែម ថ្មី បាន ដើរតួនាទី ដោយស៊ីសង្វាក់គ្នា ហើយ ទទួល បាន ប្រសិទ្ធ ភាព ជា បន្តបន្ទាប់ ផងដែរ ។ ចាប់ពីចូលឆ្នាំនេះមក ប្រទេសចិន បាន ពន្លឿន ការ អនុវត្ត គោល នយោ បាយម៉ាក្រូសេដ្ឋកិច្ចយ៉ាងសកម្ម ដើម្បី ជំរុញ កំណើនសេដ្ឋកិច្ច ប្រកប ដោយ ស្ថិរភាព ។
បើមើលពីការ ប្រើប្រាស់ អាចឃើញថា ពីខែមករា ដល់ ខែកក្កដា ឆ្នាំនេះ ទំហំសរុបនៃ ការ លក់ រាយ ទំនិញប្រើប្រាស់ក្នុងសង្គមចិន បានកើនឡើង ៤,៨ ភាគរយ បើប្រៀបធៀប នឹង រយៈ ពេល ដូចគ្នា នៃឆ្នាំមុន ហើយ ទំហំលក់រាយនៃមុខរបរសេវាកម្ម បានកើនឡើង ៥,២ ភាគ រយ បើ ប្រៀបធៀប នឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៤ ដែលបង្ហាញឱ្យឃើញថា ការប្រើ ប្រាស់ ខាង សេវាកម្ម កំពុងក្លាយជា ចំណុចកំណើនថ្មី ។
បើមើលពីវិស័យផលិតកម្ម អាចឃើញថា ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា និង ការច្នៃប្រឌិត ថ្មី ផ្នែក ឧស្សាហកម្ម បាន ទទួល ការអភិវឌ្ឍដោយស៊ីសង្វាក់គ្នា ដែល កំពុង បង្កើត កម្លាំង ចល ករ “ថ្មី ” ជាបន្តបន្ទាប់ ។ ក្នុងខែកក្កដា ល្បឿនកំណើន នៃ តម្លៃ បន្ថែម នៃ ផលិត កម្ម កម្ម ន្ដសាល បច្ចេ ក វិទ្យាខ្ពស់ របស់ ចិន លឿនជាង ល្បឿនកំណើន នៃ តម្លៃ បន្ថែម នៃ សហ គ្រាស ឧស្សាហ កម្ម ធុន មធ្យម និង ធំទាំងអស់ ចំនួន ៣,៦ ភាគរយ ។
ដោយមកពី សេដ្ឋកិច្ចចិនមានការកើនឡើងយ៉ាងខ្លាំងក្លា បានជា អង្គការមូលនិធិរូបិយវត្ថុ អន្តរ ជាតិ បានដំឡើងការព្យាករណ៍ អំពី កំណើន សេដ្ឋកិច្ច ចិន ក្នុង ឆ្នាំ ២០២៥ ឱ្យ ឡើង ដល់ ៤,៨ ភាគរយ នាពេលថ្មីៗ កន្លងទៅនេះ ។ ពេលថ្មីៗនេះ ដំណើរ ទស្សនកិច្ច របស់ គណៈ ប្រតិភូ មជ្ឈដ្ឋានពាណិជ្ជកម្មអាមេរិក នៅ ប្រទេសចិន បានបង្ហាញពី សញ្ញា ទៅកាន់ មជ្ឈដ្ឋាន ខាង ក្រៅ ថា ទីផ្សារចិន គឺ “មិនអាចខ្វះបាន” ។
នា ពេល ថ្មីៗ កន្លងទៅ នេះ ភាគី ទាំងពីរ ចិននិងសហរដ្ឋអាមេរិក បានចេញផ្សាយ «សេចក្តី ថ្លែង ការណ៍រួមនៃកិច្ចពិភាក្សាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មក្រុង Stockholm រវាង ចិន និង អាមេរិក»ដោយពន្យារ ពេល ៩០ ថ្ងៃ នៃ វិធានការ ពន្ធគយពាក់ព័ន្ធ ដែលបានផ្អាក ព្រម ទាំង វិធាន ការ តបតវិញ ដែលបាន នាំមក នូវ ការរំពឹងទុកជាវិជ្ជមាន ចំពោះ ការកែលម្អ ទំនាក់ ទំនង សេដ្ឋ កិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក និង ការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក ។ ទោះ បី ជា ប្រឈមមុខនឹង ហានិភ័យនិងបញ្ហាប្រឈមជាច្រើន ក៏ដោយ ក៏ ប៉ន្តែស្របពេលដែល គោល នយោបាយ ម៉ាក្រូ បន្តដើរតួនាទី និង រំលេចប្រសិទ្ធភាព សេដ្ឋកិច្ចចិននឹង រក្សា ការ ដំណើ រ ការ ដោយ នឹងនរ ហើយ ក៏ បាន នាំមកនូវ “ឥទ្ធិពល វិជ្ជមាន” កាន់តែច្រើន សម្រាប់ ពិភព លោក ផងដែរ ៕
ប្រភព ៖ (CCFR Comment )