ពលរដ្ឋជាង​១លាននាក់ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលវេណេហ្ស៊ូអេឡា

ចែករំលែក៖

កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ ប៉ូលិសវេណេហ្ស៊ូអេឡា បានចាប់ខ្លួនមនុស្សជាង ២០នាក់ ដែលបានបង្កហិង្សានៅក្នុងពេលធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលដឹកនាំដោយលោក Nicolas Maduro ក្នុងទីក្រុង ការ៉ាកាស ។ បាតុកម្មខាងលើដឹកនាំដោយគណបក្សប្រឆាំងសាមគ្គីដើម្បីប្រជាធិបតេយ្យ  ក្នុងគោលដៅទាមទាធ្វើជាមតិដកហូតតំណែងប្រធានាធិបតីនៅក្នុងឆ្នាំនេះ។

ក្រុមបាតុករដែលចាប់ខ្លួននោះបានគប់ដុំថ្មទៅលើកម្លាំងប៉ូលិស ។ នៅតំបន់ជាច្រើនប៉ូលិសប្រឆាំងបាតុករបានប្រើប្រាស់ឧស្មានបង្ហូរទឹកភ្នែកបំបែកហ្វូងបាតុករដែលបង្កហិង្សា។

មេដឹកនាំគណបក្សប្រឆាំងលោក Jesus Torrealba បានឲ្យដឹងថា មានពលរដ្ឋជាង ១លាននាក់បានចូលរួមនៅក្នុងបាតុកម្មខាងលើ ដែលមានឈ្មោះថា «គ្រប់គ្រងរដ្ឋធានី Caracas » ហើយនេះជាបាតុកម្មប្រឆាំងរដ្ឋាភិបាលទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានរយៈពេលជាងមួយទស្សវត្តិកន្លងមក។ ប៉ុន្តែរដ្ឋាភិបាលបានប្រកាសថា មានពលរដ្ឋចូលរួមធ្វើបាតុកម្មប្រមាណ ៣ម៉ឺននាក់ប៉ុណ្ណោះ មិនមែន ១លាននាក់ដូចការប្រកាសរបស់បក្សប្រឆាំងឡើយ។

ក្នុងពេលនោះដែរ ពលរដ្ឋរាប់ពាន់នាក់ដែលគាំទ្រប្រធានាធិបតី ម៉ាឌូរ៉ូ ក៏បានដង្ហែក្បួនគាំទ្រប្រធានាធបិតី ផងដែរ។ ក្រុមបាតុករគាំទ្របានប្រកាសប្តេជ្ញាការពារប្រជាធិបតេយ្យ គេចផុតពីការប៉ុនប៉ងបង្កអសន្តិសុខសង្គមរបស់ក្រុមប្រឆាំង។

មានប្រសាសន៍ទៅកាន់ក្រុមអ្នកគាំទ្រ ប្រធានាធិបតី ម៉ាឌូរ៉ូ បញ្ជាក់ថា «សន្តិភាពបានទទួលជ័យជំនៈ» ហើយលោកបានអបអរសាទរដល់ពលរដ្ឋដែលខិតខំរក្សាសន្តិភាពនៅក្នុងប្រទេស។ លោក ម៉ាឌូរ៉ូ បញ្ជាក់ទៀតថា លោកនឹងខិតខំអភិវឌ្ឍន៍ប្រទេសជាតិ ការពារសមិទ្ធផលបដិវត្តិរយៈពេល ១៧ឆ្នាំកន្លងមក។

ក្រុមប្រឆាំងបានឡើងគម្រោងធ្វើមហាបាតុកម្មជាទ្រង់ទ្រាយធំនៅថ្ងៃទី០៧ ខែកញ្ញា ខាងមុខ នៅគ្រប់ខេត្តក្រុងធំៗ។

ក្រុមប្រឆាំងចង់ដាក់គំនៀបទៅលើរដ្ឋាភិបាលឲ្យធ្វើប្រជាមតិ និងការបោះឆ្នោតមុនអាណត្តិ ដើម្បីរៀបចំ ប្រទេសជាតិឡើងវិញ ក្រោយប្រឈមនិងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់៕

22

ប្រែសម្រួល៖ ម៉ែវ សាធី

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print