ប្រពន្ធចាកចេញទៅសុីឈ្នួលគេ សុខចិត្តឲ្យប្តីនៅចាំផ្ទះ ដូចទុកពេលឲ្យរំលោភសេពសន្ថវ:លើកូនស្រី ៣០លើក

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ ខណៈខាងស្រីជាប្រពន្ធបានចេញទៅស៊ីឈ្មួលគេនៅភ្នំពេញ ទុកឲ្យប្តីនៅមើលថែទាំកូនៗ៣នាក់ តែប្តីចិត្តតិរច្ឆានមិនត្រឹមតែមិនមើលថែកូនទេ ថែមទាំងចាប់កូនស្រីដើមរំលោភសេពសន្ថវៈបន្តបន្ទាប់រហូតដល់ទៅ៣០លើក ទាំងស្រវឹងស្រា ទាំងមិនស្រវឹងស្រា ។ ទីបំផុតកូនស្រីទ្រាំលែងបាន បានប្រាប់សាច់ញាតិ និងប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនកាលពីល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ។ សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា បុរសអគតិឈ្មោះ វ៉ាន់ ថាណារិន អាយុ៣២ឆ្នាំ ត្រូវជាឪពុកចុង បានធ្វើសកម្មភាពចាប់កូនស្រីដើមអាយុ១៣ឆ្នាំ រំលោភសេពសន្ថវៈជាញឹកញាប់ដោយមិនមានអ្នកណាម្នាក់ដឹងឡើយតាំងពីអំឡុងខែមិថុនា ខែកក្កដា និង ខែសីហា ឆ្នាំ២០១៦ តែទីបំផុតទង្វើដ៏អាក្រក់នេះត្រូវបានកូនស្រីនិយាយ ប្រាប់សាច់ញាតិ ទើបឈានទៅប្តឹងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំដំរិលឲ្យចាប់ខ្លួនជនសង្ស័យតែម្តង ។យោងតាមដើមបណ្តឹងត្រូវជាម្តាយរបស់ក្មេងស្រីរងគ្រោះឲ្យដឹងថា នៅថ្ងៃមិនចាំក្នុងខែមិថុនា ឆ្នាំ២០១៦ គាត់បានចេញពីផ្ទះទៅធ្វើការនៅរាជធានីភ្នំពេញ ដោយទុកកូន៣នាក់ឲ្យប្តីមើលថែទាំជំនួស ក្នុងនោះមានកូនប្រុសអាយុ១៥ឆ្នាំ កូនស្រីអាយុ១៣ឆ្នាំ និងកូនប្រុសតូចអាយុ២ឆ្នាំកន្លះ ។ ស្រាប់តែនៅវេលាម៉ោងប្រហែល២រសៀល ថ្ងៃទី៣០សីហា សាច់ញាតិបានទូរស័ព្ទមកប្រាប់ថា ប្តីរបស់ខ្លួនចាប់កូនស្រីរំលោភ ទើបនៅថ្ងៃទី៣១សីហា គាត់បានចាកចេញពីភ្នំពេញត្រឡប់មកផ្ទះនៅឃុំដំរិលវិញ ។ ពេលមកដល់ផ្ទះក៏សួរ ត្រូវបានកូនស្រីឆ្លើយប្រាប់ថា ឪពុកចុងពិតជាបានចាប់រំលោភមែនរហូតដល់ទៅ៣០លើកឯណោះ ។ សមត្ថកិច្ចបញ្ជាក់ថា ឪពុកចុងចិត្តតិរច្ឆានរូបនោះបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់កូនស្រីចុងអាយុ១៣ឆ្នាំរំលោភសេពសន្ថវៈជាបន្តបន្ទាប់មែន ៕

image

ដោយ សហការី

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print