ប្រជាពលរដ្ឋរិះគន់ទៅ​លើសមត្ថកិច្ចថាមិនបង្ក្រាបល្បែងសង្វៀនមាន់នៅឃុំតាក្រាម

ចែករំលែក៖

ខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋបានរិះគន់ខ្លាំងៗថា សង្វៀនឈ្មោះឈើតលេងរាល់ថ្ងៃច័ន្ទ ពុធ សុក្រ មួយកន្លែងស្ថិតនៅខាងមុខប៉ុស្ដិ៍នគរបាលរដ្ឋបាលតាគ្រាម ស្ថិតក្នុងឃុំតាគ្រាម ស្រុកបាណន់ ខេត្ដបាត់ដំបង ពួកគាត់បញ្ជាក់ថា កន្លែងនឹងមានសមត្ថកិច្ចនៅពីក្រោយខ្នង។

ប្រជាពលរដ្ឋលើកឡើងថា ទីតាំងសង្វៀនល្បែងស៊ីសងបញ្ជល់មាន់មួយកន្លែងខាងលើ មានទីតាំងស្ថិតនៅខាងមុខប៉ុស្ដិ៍នគរបាលរដ្ឋបាលតាគ្រាមចំងាយប្រហែលបីរយម៉ែត្រ ជារៀងរាល់ថ្ងៃពួកគាត់តែងឃើញក្រុមអ្នកញៀនល្បែងមួយនេះបាននាំគ្នាបីមាន់ទៅជល់យ៉ាងគគ្រឹកគគ្រេង ហូកញ្ជ្រៀវ មិនដែលប៉ះពាល់ឬរំខានដល់សមត្ថកិច្ចឡើយ។
ពលរដ្ឋបន្តទៀតថា បើទោះបីជាដឹងថារាល់ល្បែងស៊ីសងគ្រប់ប្រភេទជាអំពើខុសទៅនឹងច្បាប់ហើយកំពុងបានធ្វើអោយក្រុមគ្រួសារមួយចំនួនធ្លាក់ខ្លួនក្នុងភាពក្រីក្រ ប្តីប្រពន្ធបែកបាក់គ្នា និងបង្កអោយកើតមានបទល្មើសអំពើលួចឆក់ ប្លន់ យ៉ាងច្រើនករណីយ៉ាងណា ខាងសមត្ថកិច្ចមិនដែលឃើញធ្វើការទប់ស្កាត់ ឬបង្ក្រាបឡើយ បែជាមានការឃុបឃិតគ្នាអោយមានការបើកលេងនូវល្បែងស៊ីសងនៅតាមមូលដ្ឋានរបស់ខ្លួនទៅវិញ។
ពាក់ព័ន្ធទៅនឹងការលើកឡើងខាងលើ លោក ទេស ប៊ុនធឿន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលតាគ្រាម បានប្រាប់អ្នកសារព័ត៌មានថា៖ទីតាំងសង្វៀនល្បែងស៊ីសងបញ្ជល់មាន់ខាងលើ លោកធ្លាប់បានចុះទៅអោយម្ចាស់ធ្វើកិច្ចសន្យាពីរដងរួចមកហើយ ដោយមានការចូលរួមទាំងអធិការរងចំនួនពីររូបមានលោក សាតស៊ៀត និងលោកម៉ៅ រ៉ានី ប៉ុន្តែគេនៅតែលួចបើកលេងដដែល។
ចំណែកលោក ប៉ាន់ វ៉ាន់នី អធិការស្រុកបាណន់ ជំវិញករណីខាងលើ លោកប្រាប់ថាមិនបានដឹងទេរឿងហ្នឹងផង ដោយគ្មានអ្នករាយការណ៍៕

image image image

ដោយ ស សម

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print