អត្តពលិក៥ប្រភេទកីឡារបស់កម្ពុជានឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍Beach Games

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីឲ្យអត្តពលិករបស់ខ្លួនកាន់តែមានសក្តានុពលក្នុងការចេញទៅ ដណ្តើមមេដាយលើឆាកអន្តរជាតិនោះ ក្រសួងអប់រំយុវជននិងកីឡាបានបញ្ជូន អត្តពលិកទៅហ្វឹកហាត់បន្សុំាជាមួយស្ថានភាពទីលានជាក់ស្តែងដោយមានកិច្ចសហការរវាងកម្ពុជានឹងវៀតណាមរយៈពេល១ខែក្រោមការឧបត្ថម្ភរបស់ភាគីវៀតណាមនៅទីក្រុងដាណាង ប្រទេសវៀតណាម។

តាមផែនការរបស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានឲ្យដឹងថា នៅចុងខែកញ្ញា ឆ្នាំ២០១៦ក្រសួងអប់រំយុវជននិងកីឡា សហការជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានឹងបញ្ជូនអត្តពលិករបស់ខ្លួនចំនួន៥ប្រភេទកីឡាឲ្យទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាឆ្នេរខ្សាច់់លើកទី៥នៅទីក្រុងដាណាង ប្រទេសវៀតណាម ដូចជាកីឡា បាល់ទះឆ្នេរខ្សាច់, វ៉ូវីណាមឆ្នេរខ្សាច់, ចំបាប់ឆ្នេរខ្សាច់, ប៉េតង់ឆ្នេរខ្សាច់និងកីឡាប្រពៃណីកម្ពុជាគឺល្បុក្កតោ ។ ជាមួយនឹង ការបញ្ជូនកីឡាករកីឡាការិនីទៅប្រកួតនៅប្រទេសវៀតណាមខាងលើនេះដែរភាគីវៀតណាមបានផ្តល់ការស្នាក់នៅហូបចុក រយៈពេល១ខែដល់អត្តពលិកម្ពុជាចំនួន៤ប្រភេទកីឡាឲ្យទៅហ្វឹកហាត់មុនព្រឹត្តិ ការណ៍ប្រកួតចាប់ផ្តើម។ ទាំងនេះគឺជា ឱកាសមួយសម្រាប់អត្តពលិកកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដណ្តើមយក មេដាយពីព្រឹត្តិការណ៍ ASIA BEACH GAMES លើកទី៥ដែលនឹងចាប់ផ្តើមពីថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០១៦នៅក្រុងដាណាង។

គួរបញ្ជាក់ថា ការប្រកួតកីឡាឆ្នេរខ្សាច់ អាស៊ី (Asia Beach Games) គឺជាព្រឹត្តិការណ៍ កីឡាដ៏ធំមួយក្នុងទ្វីបអាស៊ីដែលធ្វើឡើងជារៀងរាល់២ឆ្នាំម្តង ។ ព្រឹត្តិការណ៍នេះ បង្កើតឡើងដោយក្រុមប្រឹក្សាកីឡាអូឡាំ ពិកទ្វីបអាស៊ីកាលពីឆ្នាំ២០០៨នៅទីក្រុង បាលីប្រទេសឥណ្ឌូនេស៊ីដោយមានការ ចូលរួមពីសមាជិកប្រទេសចំនួន៤១។ ចំពោះការប្រកួតកីឡាឆ្នេរខ្សាច់លើកទី៥នេះមានការចូលរួមពីអត្តពលិកក្នុងទ្វីបមិនតិចជាង៤៥ប្រទេសឡើយលើប្រភេទកីឡាចំនួន២២ប្រភេទក្នុងនោះក៏មានកម្ពុជាផងដែរ ៕

អត្តពលិកកម្ពុជា ចេញទៅហ្វឹកហាត់នៅវៀតណាម

ដោយ៖ សារីម

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print