អីយ៉ា…​មីយ៉ាន់ម៉ា បិទព្រំដែនជាឯកតោភាគី​ ធ្វើឱ្យថៃ ក្រពុលមុខខ្លាំងនិងកំពុងឆ្លេឆ្លាជាខ្លាំង

ចែករំលែក៖

អន្តរជាតិ​៖​ យោងតាមការចុះផ្សាយរបស់​ The Nation​ បាននិយាយថា​ ថៃកំពុងក្រពុលមុខខ្លាំងនិងឆ្លេឆ្លារិះរកវិធីដើម្បីដោះស្រាយ ក្រោយពេលមីយ៉ាន់ម៉ា សម្រេចបិទព្រំដែនMae Sot-Myawaddy 2 ជាឯកតោភាគី ធ្វើឲ្យរថយន្តដឹកជំនិញរាប់រយគ្រឿងត្រូវជាប់គាំងនៅព្រំដែន ខាតបង់ប្រាក់រាប់ពាន់លានបាត។

The Nation​ បានចុះផ្សាយកាលពីថ្ងៃចន្ទទី១៩​ ខែសីហា​ ឆ្នាំ២០២៥ថា៖ មីយ៉ាន់ម៉ា បានសម្រេចចិត្តបិទស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ាទី២ ភ្លាមៗដោយមិនជូនដំណឹងដល់ភាគីថៃជាមុនឡើយ ដែលកត្តានេះបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ក្រុមហ៊ុននាំចេញ អ្នកដឹកជញ្ជូន និងឈ្មួញក្នុងស្រុក ខណៈទំនិញខ្លះក្នុងរថយន្តដែលជាប់គាំង ក៏រៀបនឹងស្អុយរលួយដែរ បើគ្មានវិធានការឆាប់ៗនេះទេនោះ។

ឆ្លើយតបទៅនឹងវិបត្តិនេះ សភាពាណិជ្ជកម្មខេត្ត Tak នៃប្រទេសថៃ បានរៀបចំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាអំពីផលប៉ះពាល់នៃការបិទព្រំដែន។ កិច្ចប្រជុំ ​ស្នើ​ឲ្យ​ក្រសួង​ពាណិជ្ជកម្ម​ថៃ​ចរចា​ជា​បន្ទាន់​ជាមួយ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ដើម្បី​រក​ដំណោះស្រាយ​។
សូមជម្រាបថា ការបិទព្រំដែននេះគឺជា​បញ្ជាពីរដ្ឋាភិបាល​យោធាមីយ៉ាន់ម៉ា ​ក្នុងគោលបំណងផ្លាស់ប្ដូរលំហូរប្រាក់ចំណូលពាណិជ្ជកម្មតាមព្រំដែនទៅកាន់រដ្ឋ ជាជាងក្រុមប្រដាប់អាវុធ​ក្នុងតំបន់។

ទោះបីជាយ៉ាងណាក៏ដោយ​ ស្ពានព្រំដែនមិត្តភាពមីយ៉ាន់ម៉ា-ថៃ Mae Sot–Myawaddy 2 នៅតែបន្តបើក សម្រាប់​ការធ្វើដំណើររបស់ប្រជាជននិងការដឹកជញ្ជូនទំនិញខ្នាតតូច។ ​

ច្រកព្រំដែន Mae Sot-Myawaddy 2 ស្ថិតនៅក្នុង​ក្រុង​ Mae Sot នៃខេត្ត Tak ប្រទេសថៃ និងក្រុង Myawaddy នៃរដ្ឋ Kayin របស់មីយ៉ាន់ម៉ា ដែលជាចំណុចព្រំដែនរសើបនាពេលកន្លងមក ពាក់ព័ន្ធការជួញដូរមនុស្សពីថៃទៅមីយ៉ាន់ម៉ា ដើម្បីធ្វើការក្នុងមជ្ឈមណ្ឌលបោកប្រាស់អនឡាញ។

មិនត្រឹមប៉ុណ្ណឹង ច្រកនេះដែរ គឺជាច្រកដឹកជញ្ជូនដ៏សំខាន់បំផុតមួយរវាងប្រទេសទាំង២៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print