លោក ទូច សុឃៈ៖​ «យើងកំពុងឈរលើប្រៀបឈ្នះសមរភូមិ ទាំងយោធា នយោបាយ ការទូត និងច្បាប់អន្តរជាតិ…ដោយភាពចាស់ទំ ស៊ីវិល័យ «អត់ធ្មត់» ក្នុងស្មារតីសាមគ្គីគ្រប់និន្នាការទាំងក្នុងនិងក្រៅប្រទេស

ចែករំលែក៖

ភ្នំពេញ​៖​ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ «យើងកំពុងឈរលើប្រៀបឈ្នះសមរភូមិ ទាំងយោធា នយោបាយ ការទូត និងច្បាប់អន្តរជាតិ…ដោយភាពចាស់ទំ ស៊ីវិល័យ «អត់ធ្មត់» ក្នុងស្មារតីសាមគ្គីគ្រប់និន្នាការទាំងក្នុងនិងក្រៅប្រទេស ឈរលើក្របខ័ណ្ឌវិន័យ សីលធម៌មនុស្សជាតិជឿនលឿន។ យើងបន្ត«អត់ធ្មត់»បន្តិចទៀត យើងបន្ត«សាមគ្គី»គ្រប់ទិសទីដង្ហើយរកសន្តិភាព យុត្តិធម៌ និងគាំទ្ររាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ វីរយុទ្ធជនដ៏អង់អាចជាញជ័យរបស់យើង។

យើងឈរក្នុងជួរតែមួយ យ៉ាងត្រង់ ដោយអ្នកឈរខាងមុខចាប់ដៃគ្នាពីជួរមួយទៅជួរមួយ។ អ្នកឈរពីក្រោយបន្តបន្ទាប់ ដាក់ដៃលើស្មារគ្នាភ្នែកមើលកញ្ចឹងកគ្នា ត្រង់ដូចបន្ទាត់ រត់ជួររមិញ ដូចយើងឈរគោរពទង់ជាតិមុនចូលរៀន និងមុនចេញទៅផ្ទះ ឈ្មោះថាយើងរឹងមាំ និងឈ្នះជាប្រាកដ តាមសុភាសិតខ្មែរ[ចង្កឹះមួយបាច់កាច់មិនបាក់]»។

យើងនឹងកត់ត្រាគ្រប់រឿងរ៉ាវនៃការឈ្លានរបស់ថៃ ក្នុងសៀវភៅ«កម្ពុជាឈ្នះថៃសម័យតេជោធិបតី» ទុកសិក្សាស្រាវជ្រាវសម្រាប់អ្នកជំនាន់ក្រោយ និងជាមេរៀនពិសោធន៍ ធ្វើជាមូលដ្ឋានពង្រីកយុទ្ធសាស្ត្រតទល់នឹងបច្ចាមិត្តនាពេលណាៗទៀត៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print