ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ស្ងើចសរសើរពីការចូលរួមរបស់កម្ពុជា ដែលបានបញ្ជូនកងទ័ពរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ, ជាប់លេខ៣ នៅអាស៊ាន

ចែករំលែក៖

ភ្នំពេញ៖ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ បានសម្តែងនូវការកោតសរសើរចំពោះការចូលរួមរបស់កម្ពុជា ដែលបានបញ្ជូនកងទ័ពរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ (UN)។

លោកឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានរំលេចថា កម្ពុជាបានបញ្ជូនកងទ័ពរក្សាសន្តិភាពសរុប ៩១៩៩នាក់ ជាប់ចំណាត់ថ្នាក់ទី២៧ ក្នុងចំណោមប្រទេសចំនួន១១៩ និងជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងចំណោមប្រទេសអាស៊ាន។

លោកបានបញ្ជាក់តាមរយៈបណ្តាញទំនាក់ទំនងសង្គមយ៉ាងដូច្នេះ «សូមសម្ដែងគារវកិច្ចដល់កម្ពុជាដែលបានបញ្ជូនកងទ័ពរក្សាសន្តិភាពសរុប ៩១៩៩នាក់ ទៅកាន់ប្រទេសផ្សេងៗ។ កម្ពុជាជាប់ចំណាត់ថ្នាក់ទី២៧ ក្នុងចំណោមប្រទេសចំនួន១១៩ ដែលបានបញ្ជូនកងទ័ពទៅបំពេញបេសកកម្មនៅក្រៅប្រទេស និងជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងចំណោមប្រទេសអាស៊ានផងដែរ»៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print