លោក ឃួង ស្រេង ស្នើឱ្យសមត្ថកិច្ចបន្តលុបបំបាត់ក្មេងទំនើងនៅមូលដ្ឋានខ្លួន ដើម្បីជំនឿទុកចិត្តពីភ្ញៀវជាតិ អន្តរជាតិ មកទេសចរណ៍ កាន់តែច្រើនឡើងថែមទៀត

ចែករំលែក៖

ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈ កម្មាធិការគណបក្សរាជធានីភ្នំពេញ បានស្នើឱ្យអាជ្ញាធរនិងកងកម្លាំងចំណុះឱ្យគណៈបញ្ជាការ ឯកភាពខណ្ឌ បន្តរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យកាន់តែល្អថែមទៀត ជាមួយនិងការលុបបំបាត់ក្មេងទំនើងនៅក្នុងមូលដ្ឋាន ដើម្បីជាជំនឿទុកចិត្ត ដល់ភ្ញៀវជាតិ អន្តរជាតិ មកទេសចរណ៍នៅស្រុកយើងកាន់តែច្រើនឡើងថែមទៀត។ បញ្ហាសន្តិសុខ សុវត្ថិភាព វាជារឿងសំខាន់សំរាប់មនុស្សគ្រប់រូប ។
លោក ឃួង ស្រេង បានស្នើបែបនេះ កាលពីរសៀលលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ ដោយមានការចូលរួមពី លោកជា ខេមា ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ។
លោក ឃួង ស្រេង បានលើកឡើងថា៖ ដោយសារតែ នៅរាជធានីភ្នំពេញមានសន្តិសុខ សុវត្ថិភាពល្អប្រសើរនេះហើយ ទើបបានធ្វើឱ្យផ្លូវថ្មើរជើងចតុមុខ (Walk Street) ទទួលបានការពេញនិយម ពីភ្ញៀវជាតិនិងអន្តរជាតិមកដើរលេងកំសាន្តយ៉ាងច្រើនកុះករ។ បើប្រទេសយើងអសន្តិសុ ខ ភ្ញៀវបរទេស គេមិនមកលេងប្រទេសយើងទេ។ចាប់ពីថ្ងៃទី២៤ដល់២៨ កក្កដាកន្លងមកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី មិនបានសម្រាកឬសំរានទេ គឺអង្គុយនៅចាំបញ្ជាកងទ័ពជួរ មុខនិងរិះរកគ្រប់មធ្យោបាយ ដើម្បីឈានទៅបញ្ចប់សង្រ្កាមជាមួយចោរឈ្លានពានថៃ។ ក្នុងការប៉ះទង្គិចគ្នារយៈពេល៥ថ្ងៃជាមួយទាហានឈ្លានពានថៃបើទោះបីកម្ពុជាយើងមាន ពលរដ្ឋតិចជាងថៃ ទាំងកំលាំងទ័ព ទាំងអាវុធនិងសេដ្ឋកិច្ចមិនទាន់ខ្លាំងយ៉ាងណាក៏ដោយ តែកងទ័ពកម្ពុជាយើង មានទឹកចិត្តយ៉ាងមុះមុត អង់អាចក្លាហាន ដោយឈរការពារបូរណ ភាពទឹកដីរបស់យើង បានយ៉ាងរឹងមាំ មិនបានបាត់បង់ឡើយ។ ភាពអង់អាចក្លាហានរបស់កងទ័ពជួរមុខ គឺបានកើតឡើង ដោយបងប្អូនប្រជាពលរដ្ឋជួរក្រោយរួមគ្នាជាធ្លុងមួយ ជួយដល់កង់ទ័ពជួរមុខជាការលើកទឹកចិត្ត តាមរយៈការផ្តល់ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅជួរមុខ គឺស្មារតីជាតិខ្មែរតែមួយ។ដូច្នេះសូមអរគុណជាពិសេសប្រជាពលរដ្ឋក្នុងរាជ ធានីភ្នំពេញដែលកន្លងមកបានបរិចាកធនធានផ្ទាល់ខ្លួន។គណបក្សប្រជាជនកម្ពុជា មានថ្នាក់ដឹកនាំដ៏ឆ្នើមនោះ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ។ប្រទេសជាតិមិនទាន់មានសង្ក្រាម មិនទាន់ដឹងច្បាស់ទេ តែនៅពេលប្រទេសមានសង្គ្រាមជាមួយថៃទើប ដឹងច្បាស់ថា ប្រទេសកម្ពុជាយើង មិនអាចខ្វះបានសម្តេចទាំងទ្វេជាដាច់ខាត់«សម្ដេចតេជោ និងសម្ដេចធិបតី។ ដើម្បីឱ្យកម្ពុជាសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ យើងត្រូវពង្រឹងខ្លួនឯងឱ្យបានរឹងមាំ ដោយចោរឈ្លានពានសៀម វាមិនចង់ឱ្យយើងដើរទៅដល់ចំណុចនេះ ទេ សមាជិក សមាជិកាយើងទាំងអស់ត្រូវដឹងឱ្យច្បាស់ពីរឿងនេះ ៕

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print