ក្មេងស្រីម្នាក់ជិះម៉ូតូលឿនពេលកំពុងធ្លាក់ភ្លៀង ធ្លាក់ផ្លូវបុកផ្លាកសញ្ញាបោកក្បាលស្លាប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ក្មេង​ស្រី​ម្នាក់​អាយុ​១៥​ឆ្នាំបាន​បោក​ក្បាលស្លាប់​នៅ​នឹងកន្លែង​កើតហេតុ ខណៈ​ជិះ​ម៉ូតូ​លឿន​ពេល​កំពុង​ធ្លាក់​ភ្លៀង ហើយ​ជ្រុល​ទៅ​បុក​ផ្លា​ក​សញ្ញា​ចរាចរណ៍​អម​ផ្លូវជាតិ​លេខ​៤​ពេញ​ទំហឹង។

ហេតុការណ៍​ក្មេង​ស្រី​ជិះ​ម៉ូតូ​បុក​ផ្លា​ក​សញ្ញា​បោក​ក្បាល​ស្លាប់​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០២៥​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៨៦-៨៧ ស្ថិត​ក្នុងភូមិ​ទី​១ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ។

នគរបាល​ស្រុក​ភ្នំស្រួច​បានឱ្យ​ដឹង​ថា ក្មេង​ស្រីរង​គ្រោះ​ឈ្មោះ ផ​ន រក្សា អាយុ​១៥​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំខាងលើ ជិះ​ម៉ូតូ​ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ​២០១២ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ តាកែវ ១H-៥៤៨៤ ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៤​ពី​កើត​ទៅ​លិច នៅ​ពេល​កំពុង​រលឹម​ហើយផ្លូវ​សើម​។លុះ​ទៅ​ដល់​ចំណុច​ខាងលើ ស្រាប់តែ​ជ្រុល​ចង្កូត​ធ្លាក់​ផ្លូវ​ទៅ​បុក​បង្គោល​ផ្លា​ក​សញ្ញា​ចរាចរណ៍​នៅ​ខាងជើង​ផ្លូវបណ្ដាល​ឲ្យ​បោក​ក្បាល​ស្លាប់​ភ្លាម​ៗនៅ​កន្លែង​កើតហេតុ ។

...

ប្រភព​បន្ត​ថា ក្រោយ​កើតហេតុនគរបាល​ចរាចរណ៍​បាន​ទៅ​ពិនិត្យ​ដល់ទី​កន្លែង ហើយម៉ូតូ​ត្រូវ​បាន​កក្រុមគ្រួសារ​យក​ទៅ​ផ្ទះ​ដោយ​ខ្លួនឯង ។ ករណី​ខាងលើ​នេះ​ដែរ សាច់ញាតិ​ក្រុម​គ្រួ​សារបាន​ទទួលស្គាល់​ថា​ជា​គ្រោះថ្នាក់​កើតឡើង​ដោយ​ខ្លួនឯង ហើយ​សព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print