ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ពាក់ព័ន្ធករណីហិង្សា នៅភោជនីយដ្ឋានមួយកន្លែង នៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក

ចែករំលែក៖

ភ្នំពេញ÷ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ០២និង៣០នាទី រំលងអាធ្រាត្រ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ០៣នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានម្ងន់ទោស ប្រព្រឹត្តល្មើសនៅចំណុចភោជនីយដ្ឋាន MEET YOU THERE ផ្លូវលេខ៥៩០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក កាលយប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥។

ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់៖
១-ឈ្មោះ គី ដុល្លារ ភេទប្រុស ជនជាតិខ្មែរ មុខរបរ បុគ្គលិក ភោជនីយដ្ឋាន ស្នាក់នៅផ្ទះជួល លេខ៤ ផ្លូវបេតុង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ,២-ឈ្មោះ គី ថុល្លា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត ប្រាកដ ស្នាក់នៅផ្ទះជួល លេខ៤ ផ្លូវបេតុង សង្កាត់ឃ្មួញ ខណ្ឌសែនសុខនិង៣-ឈ្មោះ សៀង ឡុងស៊ឺ ភេទប្រុស ជនជាតិខ្មែរ មុខរបរ ចុងភៅ ភោជនីយដ្ឋាន ស្នាក់នៅផ្ទះជួល លេខ១០២ផ្លូវលំ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

...

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះ អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print