រថយន្ត​Alphat បុក​រថយន្ត​ព្រុសពី​ក្រោយរួចជ្រុលទៅ​បុក​និង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​រង​ការ​ខូចខាត​

ចែករំលែក៖

​   ភ្នំពេញ​៖ រថយន្ត​toyota Alphat មួយ​គ្រឿង​បេីកលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុក​និង​រថយន្ត​toyota prus ពីក្រោយ​ រងការ​ខូចខាត​ ហើយ​រថយន្ត​alphat ក៏ជ្រុល​ទៅ​បុក​និង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​រង​ការ​ខូចខាត​បន្ថែម​ទៀត​  ។
​ ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​៩និង​៣០នាទី​យប់​ ថ្ងៃ​ទី​១៨ខែ​សីហា​ឆ្នាំ​២០២៥​ក្នុង​ទីក្រុង​កោះ​ពេជ្រ​ជិត​ស្ពាន​ឥន្ទធនូ​ ផ្លូវ​កោះពេជ្រ​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ ។
​   តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កេីត​ហេតុ​ គេបាន​អោយ​ដឹង​ថា​ មុន​ពេល​កេីត​ហេតុ​ គេបាន​អោយ​បុរស​ម្នាក់​បានបេីក​រថយន្តម៉ាក​toyota alphat ពណ៌ខ្មៅ​ ពាក់​ស្លាក​លេខ​ សៀមរាប​2D 8801 បានបេីក​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​កោះពេជ្រ​ ទិសដៅ​ពី​ជេីង​ទៅ​ត្បូង​ លុះ​មក​ដល់​ចំនុច​កេីត​ហេតុ​ មិន​ដឹងថា​មាន​បញ្ហា​អ្វី​ ក៏ស្រាប់​តែ​រថយន្ត​ជ្រុល​ទៅ​បុក​និង​រថយន្ត​ ម៉ាក​toyota prus ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BK 2848 ដែល​ជិះ​ដោយ​ប្តី​ប្រពន្ធ​នាក់​ក្នុង​ទិសដៅ​ស្រប​គ្នា​ ចំពី​ក្រោយ​យ៉ាង​ពេញ​ទំហឹង​ បណ្ដាល​ឲ្យ​រថយន្ត​ toyota prus រងការ​ខូចខាត​ផ្នែក​ខាង​ក្រោយ​ចំហៀង​ខាង​ស្ដាំ​យ៉ាង​ដំណំ​ តែ​មិន​គ្រោះថ្នាក់​ដល់​មនុស្ស​  ។
​ ដោយ​ឡែក​ខាង​រថយន្ត​ toyota​ alphat​ វិញ​នៅ​ពេល​បុក​រថយន្ត​prus ហើយ​បានរេចង្កូត​ជ្រុល​ទៅ​បុក​ឡើងរបាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​ បណ្ដាល​ឲ្យ​រងការ​ខូចខាត​វៀច​ទ្រង់ទ្រាយ​ដើម​អស់​ចំនួន​៤កង់​ និង​បាក់​បង្គោល​ស្លាក​សញ្ញា​១ដេីម​  ព្រម​ទាំង​ធ្វើ​ឲ្យ​រថយន្ត​រងការ​ខូចខាត​ផ្នែក​ខាង​មុខ​ គងជាប់​លេីទ្រូង​ផ្លូវ​  តែ​សំណាង​ល្អ​ករណី​នេះ​មិន​គ្រោះថ្នាក់​ដល់​មនុស្ស​ដូច​គ្នា​  ។
​   ក្រោយ​កេីត​ហេតុ​ ភាគី​ទាំង​សង្ខាង​សម្របសម្រួល​គ្នា​មិន​ត្រូវ​នោះ​ទេ​ទើប​សមត្ថកិច្ច​សម្រេច​វាស់​វែង​យក​មធ្យោបាយ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ដេីម្បី​រងចាំ​ដំណោះស្រាយ​នៅ​ពេល​ក្រោយ​ជា​បន្ត​ទៀត​ ៕

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print