ភ្នំពេញ៖ រថយន្តtoyota Alphat មួយគ្រឿងបេីកលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកនិងរថយន្តtoyota prus ពីក្រោយ រងការខូចខាត ហើយរថយន្តalphat ក៏ជ្រុលទៅបុកនិងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតបន្ថែមទៀត ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៨ខែសីហាឆ្នាំ២០២៥ក្នុងទីក្រុងកោះពេជ្រជិតស្ពានឥន្ទធនូ ផ្លូវកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុ គេបានអោយដឹងថា មុនពេលកេីតហេតុ គេបានអោយបុរសម្នាក់បានបេីករថយន្តម៉ាកtoyota alphat ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប2D 8801 បានបេីកធ្វើដំណើរតាមបណ្ដោយផ្លូវកោះពេជ្រ ទិសដៅពីជេីងទៅត្បូង លុះមកដល់ចំនុចកេីតហេតុ មិនដឹងថាមានបញ្ហាអ្វី ក៏ស្រាប់តែរថយន្តជ្រុលទៅបុកនិងរថយន្ត ម៉ាកtoyota prus ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BK 2848 ដែលជិះដោយប្តីប្រពន្ធនាក់ក្នុងទិសដៅស្របគ្នា ចំពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្ត toyota prus រងការខូចខាតផ្នែកខាងក្រោយចំហៀងខាងស្ដាំយ៉ាងដំណំ តែមិនគ្រោះថ្នាក់ដល់មនុស្ស ។
ដោយឡែកខាងរថយន្ត toyota alphat វិញនៅពេលបុករថយន្តprus ហើយបានរេចង្កូតជ្រុលទៅបុកឡើងរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាតវៀចទ្រង់ទ្រាយដើមអស់ចំនួន៤កង់ និងបាក់បង្គោលស្លាកសញ្ញា១ដេីម ព្រមទាំងធ្វើឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខ គងជាប់លេីទ្រូងផ្លូវ តែសំណាងល្អករណីនេះមិនគ្រោះថ្នាក់ដល់មនុស្សដូចគ្នា ។
ក្រោយកេីតហេតុ ភាគីទាំងសង្ខាងសម្របសម្រួលគ្នាមិនត្រូវនោះទេទើបសមត្ថកិច្ចសម្រេចវាស់វែងយកមធ្យោបាយទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដេីម្បីរងចាំដំណោះស្រាយនៅពេលក្រោយជាបន្តទៀត ៕
