ក្រសួងការបរទេសចិន៖អ្វីដែលហៅថា”សន្ធិសញ្ញាសន្តិភាពសាន់ហ្វ្រាន់ស៊ីស្កូ”គឺខុសច្បាប់និងគ្មានប្រសិទ្ធភាព តៃវ៉ាន់ជាផ្នែកមួយរបស់ចិនគឺមានភស្តុតាងទាំងផ្នែកប្រវត្តិសាស្ត្រនិងផ្នែកច្បាប់ដែលមិនអាចប្រកែកបាន

ចែករំលែក៖

អន្តរជាតិ ៖ សំដៅចំពោះពាក្យសម្តីពាក់ព័ន្ធរបស់អ្នកទទួលខុសត្រូវផ្នែកកិច្ចការបរទេសនៃតំបន់តៃវ៉ាន់ លោកស្រីMao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា អ្វីដែលហៅថា”សន្ធិសញ្ញាសន្តិភាពសាន់ហ្រ្វាន់ស៊ីស្កូ”គឺជាឯកសារខុសច្បាប់និងគ្មានប្រសិទ្ធភាពដែលប្រកាសបន្ទាប់ពីបញ្ចាប់សង្រ្គាមលោកលើកទី២ ខណៈពេលអាមេរិកប្រជុំជាមួយប្រទេសមួយចំនួនដែលគ្មានវត្តមានរបស់សាធារណរដ្ឋប្រជាមានិតចិននិងសហភាពសូវៀត ហើយឃុបឃិតជាមួយជប៉ុនដោយឯកតោភាគី។តៃវ៉ាន់ជាផ្នែកមួយរបស់ចិនគឺមានភស្តុតាងទាំងផ្នែកប្រវត្តិសាស្ត្រនិងផ្នែកច្បាប់ដែលមិនអាចប្រកែកបាន។

លោកស្រីបានបន្តថា ការដែលតៃវ៉ាន់ត្រឡប់មកមាតុប្រទេសចិនវិញគឺចំណែកដ៏សំខាន់មួយនៃសមិទ្ធផលជ័យជម្នះក្នុងសង្រ្គាមលោកលើកទី២និងសណ្តាប់ធ្នាប់អន្តរជាតិបន្ទាប់ពីសង្រ្គាមលោកលើកទី២។«សេចក្តីប្រកាសក្រុងគៃរ» «សេចក្តីប្រកាសPotsdam»និង«លក្ខន្តិកៈនៃការចុះចាញ់របស់ជប៉ុន»ជាដើមដែលជាឯកសារមានប្រសិទ្ធភាពខាងផ្លូវច្បាប់អន្តរជាតិសុទ្ធតែបានកំណត់ជាក់លាក់នូវអធិបតេយ្យភាពរបស់ប្រទេសចិនចំពោះតៃវ៉ាន់៕
ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print