ភ្នំពេញ ៖ ក្នុងនាមជាពលរដ្ឋម្នាក់ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានបង្ហោះលើផេកផ្លូវការ ជាមួយនឹងភាសាបេះដូងថា ៖ ប្រទេសអ្នកធំ ប្រទេសខ្ញុំតូច តែទឹកចិត្ត ឆន្ទះ ស្មារតី ការឯកភាពជាតិជាតិខ្ញុំធំធេងណាស់។
អភិបាលខេត្តកណ្តាល លើកឡើងថា ៖ ជាតិខ្ញុំ មានសីលធម៏ គុណធម៌ គោរពសិទ្ធិ គោរពច្បាប់ មិនគម្រាម មិនកោងកាច មិនសាហាវឃោរឃៅ មិនលួចគូផែនទី ដោយខ្លួនឯងដេីម្បីបង្ករឿង មិនកំសាក គឺទទួលខុសត្រូវ ដោយហ៊ានប្រឈម តាមផ្លូវតុលាការអន្តរជាតិ៕
...
ដោយ ៖ សិលា