ដូណាល់ត្រាំបង្កើតប្រវត្តិសាស្រ្តថ្មីអញ្ជើញមេដឹកនាំធំៗ៧រូបអង្គុយស្តាប់ដំណោះស្រាយសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន

ចែករំលែក៖

សហរដ្ឋអាម៉េរិក ៖ ប្រធានសន្តិភាពដូណាល់ត្រាំនៅល្ងាចថ្ងៃទី ១៨ សីហា ក្នុងសេតវិមានបានបង្កើតជាប្រវត្តិសាស្រ្តរបស់សហរដ្ឋអាម៉េរិកជាថ្មីម្តងទៀតក្នុងការកោះហៅអញ្ជើញមេដឹកនាំធំៗជាច្រើននៅលើសកលលោកមកស្តាប់ នឹងជជែកគ្នាស្វែងរកដំណោះស្រាយបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន។ ក្នុងការទទួលភ្ញៀវយ៉ាងកក់ក្តៅលោកប្រធានសន្តិភាពត្រាំបានកោះអញ្ជើញរួមមានប្រមុខមេដឹកនាំបារាំងលោក Emmanuel Macron, ប្រធានាធិបតីហ្វាំងឡង់ Alexander Stubb , នាយករដ្ឋមន្រ្តីប្រទេសអ៊ីតាលីលោកស្រី Giorgia Meloni, នាយករដ្ឋមន្រ្តីនៃចក្រភពអង់គ្លេសលោក Keir Starmer , អធិការបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់លោក Friedrich Merz , ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen និងប្រមុខមេអង្កការណាតូលោក Mark Rutte។

នៅក្នុងជំនួបជជែកគ្នាតល់មុខអស់ជាច្រើនម៉ោងលោកប្រធានសន្តិភាពត្រាំបានចាត់ទុកជំនួបជាមួយមេដឹកនាំកំពូលពេញទៅដោយផ្លែផ្កា និងលទ្ធផលវិជ្ជមានតាមរយៈសំណេរលោកត្រាំសរសេរតាមប្រព័ន្ធ TRUTH SOCIAL លោកបានរៀបរាប់ថា ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ យើងបានពិភាក្សាអំពីការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ដែលការធានានឹងត្រូវបានផ្តល់ដោយបណ្តាប្រទេសអឺរ៉ុបផ្សេងៗ ដោយមានការសម្របសម្រួលជាមួយសហរដ្ឋអាម៉េរិក។ អ្នករាល់គ្នាសប្បាយចិត្តចំពោះលទ្ធភាពនៃសន្តិភាពសម្រាប់រុស្ស៊ី-អ៊ុយក្រែន។

បើតាមលោកត្រាំដដែលនៅចុងបញ្ចប់នៃកិច្ចប្រជុំ ខ្ញុំបានទូរស័ព្ទទៅប្រធានាធិបតីពូទីន ហើយបានចាប់ផ្តើមការរៀបចំសម្រាប់កិច្ចប្រជុំកំពូលនៅទីតាំងដែលត្រូវកំណត់រវាងប្រធានាធិបតីពូទីន និងប្រធានាធិបតីហ្សេលេនស្គី។ បន្ទាប់ពីកិច្ចប្រជុំនោះកើតឡើង យើងនឹងរៀបចំកិច្ចប្រជុំត្រីភាគីម្តងទៀតដែលមានខ្ញុំ លោកពូទីន និង លោកហ្សេលែនស្គីចូលរួម។ ជាថ្មីម្តងទៀត នេះគឺជាជំហានដំបូងដ៏ល្អមួយសម្រាប់បញ្ចប់សង្រ្គាមដែលបានបន្តជិតបួនឆ្នាំមកហើយ។ អនុប្រធានាធិបតី JD Vance រដ្ឋលេខាធិការ Marco Rubio និងបេសកជនពិសេស Steve Witkoff កំពុងសម្របសម្រួលជាមួយរុស្ស៊ី និងអ៊ុយក្រែន។ សូមអរគុណចំពោះការយកចិត្តទុកដាក់របស់អ្នកចំពោះបញ្ហានេះ! ៕

...

ប្រភព ៖ ស៊ីស៊ីថាមស៍

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print