BREAKING៖ អ្នកនាំពាក្យកងទ័ពថៃសារភាពថាខ្លួនពិតជាបានប្រើ«ផ្សែងពុល»ផូស្វ័រពណ៌សបាញ់ស្រោចលើកម្ពុជា

ចែករំលែក៖

ថៃ៖ អ្នកនាំពាក្យកងទ័ពលោក Winthai Suvaree នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២៥នេះ បានសារភាពថា ខ្លួនពិតជាបានប្រើប្រាស់ផ្សែងពុលផូស្វ័រពណ៌ស (White Phosphorus) ក្នុងអំឡុងពេលបើកការឈ្លានពានមកប្រទេសកម្ពុជាក្នុង រយៈពេល ៥ថ្ងៃជាមួយប្រទេសកម្ពុជា កាលពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅពិតប្រាកដមែន។

យោងតាមអ្នកនាំពាក្យកងទ័ពថៃលោក Winthai Suvaree ថៃពិតជាបានប្រើប្រាស់ផ្សែងពុលផូស្វ័រពណ៌ស (White Phosphorus) ពិតប្រាកដមែនដោយលោកប្រកែកថាការប្រើប្រាស់នេះគឺសម្រាប់ការបំភ្លឺ គ្រឿងផ្ទុះ ហើយមិនត្រូវបានចាត់ថ្នាក់ជាអាវុធគីមីនៅក្រោមអនុសញ្ញាអាវុធគីមី (CWC) នោះទេ។ លោកអះអាងទៀតថា ផ្សែងពុលនេះគ្មានសន្ធិសញ្ញាអន្តរជាតិណាហាមឃាត់ការរក្សាទុក ឬប្រើប្រាស់ផ្សែងពុលផូស្វ័រពណ៌សនេះឡើយ។

គួរកត់សម្គាល់ថា ឥទ្ធិពលនៃផូស្វ័រពណ៌សលើសុខភាពមនុស្ស ដែលថៃបានប្រើនឹងបាញ់ស្រោចមកលើកម្ពុជា ត្រូវបានអន្តរជាតិហាមឃាត់ការប្រើប្រាស់ ផូស្វ័រពណ៌សនៅក្នុងតំបន់ស៊ីវិលដែលមានប្រជាជនរស់នៅច្រើន។ ផូស្វ័រពណ៌សនេះ អាចបណ្តាលឱ្យមានបញ្ហារលាកធ្ងន់ធ្ងរលើរាងកាយ រួមមាន ភ្នែកមិនច្បាស់ រលាកត្របកភ្នែក រហែកភ្នែក និងរំខានដល់ការមើលមិនឃើញ។ ម្យ៉ាងទៀត ចំពោះប្រព័ន្ធផ្លូវដង្ហើម វាធ្វើឲ្យរលាកក្នុងបំពង់ក ខូចខាតផ្លូវដង្ហើម ថប់ដង្ហើម ផ្ទុកសារធាតុរាវនៅក្នុងសួត រលាកស្បែកខាងក្នុង ឬខូចខាតជាលិកា ខ្សោយតំរងនោម ខ្សោយថ្លើម ជំងឺខ្សោយបេះដូង និងផលប៉ះពាល់ផ្សេងទៀត៕

ប្រភព​: សុីសុី​ថាមស៍

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print