Breaking News : នាយករដ្ឋមន្រ្តីម៉ាឡេស៉ី បន្ទាប់ពីសន្ទនាទូរស័ព្ទជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត រួច ! លោកបន្តពិភាក្សា​ជាមួយ​នាយក​រដ្ឋមន្ត្រី​ស្តីទី​ថៃ លោក Phumtham Wechayachai ដើម្បី​ពិភាក្សា​អំពី​ស្ថានភាព​បច្ចុប្បន្ន​ទាក់ទង​នឹង​បទ​ឈប់​បាញ់​កម្ពុជា-ថៃ

ចែករំលែក៖

ទីក្រុងគូឡាឡាំពួ ៖ នាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក Anwar Ibrahim បានឱ្យដឹងថា នារសៀលថ្ងៃអង្គារ ទី១៩ ខែសីហា ឆ្នាំ២០២៥នេះ រូបលោក ទើបតែបានជួបសន្ទនាតាមទូរសព្ទជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ស្តីអំពីស្ថានការណ៍វិវត្តន៍ពាក់ព័ន្ធ នឹងការអនុវត្តបទឈប់បាញ់រវាងប្រទេសកម្ពុជានិងថៃ ។ លោកបង្ហោះលើផេកផ្លូបការរបស់លោកបន្តថា, បន្ទាប់​ពី​បាន​និយាយ​ជាមួយ​នាយក​រដ្ឋមន្ត្រី​កម្ពុជា ហ៊ុន ម៉ាណែត ខ្ញុំ​ក៏​បាន​ពិភាក្សា​ជាមួយ​នាយក​រដ្ឋមន្ត្រី​ស្តីទី​ថៃ លោក Phumtham Wechayachai ដើម្បី​ពិភាក្សា​អំពី​ស្ថានភាព​បច្ចុប្បន្ន​ទាក់ទង​នឹង​បទ​ឈប់​បាញ់​កម្ពុជា-ថៃ។

លោកបញ្ជាក់ថា, ក្នុងកិច្ចពិភាក្សានេះ យើងក៏បានសង្កត់ធ្ងន់ និងយកចិត្តទុកដាក់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន (IOT) ដែលបន្តតាមដានយ៉ាងដិតដល់នូវស្ថានភាពនៅតាមព្រំដែន បន្ថែមពីលើការពិនិត្យមើលកិច្ចខិតខំប្រឹងប្រែងជាច្រើនទៀតដែលអាចចល័តឆ្ពោះទៅរកការពង្រឹងប្រតិបត្តិការត្រួតពិនិត្យបទឈប់បាញ់។

លើសពីនេះ យើងទាំងពីរបានពិភាក្សាអំពីកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅថៃ-កម្ពុជា (GBC) ដែលនឹងប្រជុំនៅខែក្រោយ៕

ប្រភព : ផេក នាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក Anwar Ibrahim

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print