ភ្នំពេញ៖ យុវជន២នាក់បានជិះម៉ូតូឌុបគ្នាធ្វេីដំណេីរឆ្លងផ្លូវមិនប្រយ័ត្នក៏ត្រូវបានរថយន្តព្រុសបេីកបុកពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់ ហើយត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង១១នាទីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ នៅតាមផ្លូវក្រវាត់ក្រុងទី៣ ភូមិគោកខ្សាច់សង្កាត់ភ្លេីងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនរងគ្រោះទី១-មានឈ្មោះគាន វិសាល ភេទប្រុស អាយុ១៨ឆ្នាំ (របួសរលាត់មុខនិងបាក់កជេីងស្តាំ) មានអាសយដ្ឋាននៅភូមិព្រៃជ្រៅ ឃុំសណ្តារ ស្រុកលេីកដែក ខេត្តកណ្តាល។
ជងរងគ្រោះទី២-មានឈ្មោះមុត មករា ភេទប្រុស អាយុ២១ឆ្នាំ(របួសរលាត់ជង្គង់ឆ្វេង) មានអាសយដ្ឋាននៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួលខេត្តកណ្តាល។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CA-3224 ធ្វេីដំណេីរឆ្លងផ្លូវក្រវាត់ក្រុងទី៣ក្នុងទិសដៅពី
កេីតទៅលិច លុះមកដល់ពាក់កណ្តាលផ្លូវស្រាប់តែមានរថយន្តព្រុសមួយគឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2BG- 0759 បេីកលឿនជ្រុលទៅបុកម៉ូតូពេញទំហឹងបណ្តាលឱ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ ភ្លាមនោះរថយន្តបង្កហេតុបានព្យាយាមបេីកគេចខ្លួន តែត្រូវបានសមត្ថកិច្ចដេញឃាត់បានមកវិញ។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕