រថយន្តព្រុសបេីកបុកម៉ូតូឆ្លងផ្លូវបណ្តាលឱ្យរងរបួសធ្ងន់២នាក់

ចែករំលែក៖

ភ្នំពេញ៖​ យុវជន២នាក់បានជិះម៉ូតូឌុបគ្នាធ្វេីដំណេីរឆ្លងផ្លូវមិនប្រយ័ត្នក៏ត្រូវបានរថយន្តព្រុសបេីកបុកពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់ ហើយត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង១១នាទីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ នៅតាមផ្លូវក្រវាត់ក្រុងទី៣ ភូមិគោកខ្សាច់​សង្កាត់ភ្លេីងឆេះរទេះ ខណ្ឌកំបូល​ រាជធានីភ្នំពេញ។

ជនរងគ្រោះ​ទី១-មានឈ្មោះ​គាន​ វិសាល​ ភេទប្រុស​ អាយុ១៨ឆ្នាំ​ (របួសរលាត់មុខនិងបាក់កជេីងស្តាំ) មានអាសយដ្ឋាននៅភូមិព្រៃជ្រៅ​ ឃុំសណ្តារ ស្រុកលេីកដែក ខេត្តកណ្តាល។

ជងរងគ្រោះទី២-មានឈ្មោះ​មុត មករា​ ភេទប្រុស​ អាយុ២១ឆ្នាំ(របួសរលាត់ជង្គង់ឆ្វេង) មានអាសយដ្ឋាននៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួលខេត្តកណ្តាល។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1CA-3224 ធ្វេីដំណេីរឆ្លងផ្លូវក្រវាត់ក្រុងទី៣ក្នុងទិសដៅពី
កេីតទៅលិច លុះមកដល់ពាក់កណ្តាលផ្លូវស្រាប់តែមានរថយន្តព្រុសមួយគឿង​ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ2BG- 0759 បេីកលឿនជ្រុលទៅបុកម៉ូតូពេញទំហឹងបណ្តាលឱ្យអ្នកជិះម៉ូតូរងរបួសធ្ងន់​ ភ្លាមនោះរថយន្តបង្កហេតុបានព្យាយាមបេីកគេចខ្លួន តែត្រូវបានសមត្ថកិច្ចដេញឃាត់បានមកវិញ។

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។​  ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print