ភ្នំពេញ៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ០៤:៣០នាទីទៀបភ្លឺ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០៤នាក់ ពាក់ព័ន្ធករណីហិង្សា (វាយគ្នាទៅវិញទៅមកបណ្ដាលឱ្យរបួសទាំងសងខាងស្រាល) ប្រព្រឹត្តនៅចំណុចភោជនីយដ្ឋានកេណី ផ្លូវលេខ៥៩០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យក្រុមទី១:
១-ឈ្មោះ គុណ ថាន់នី ភេទស្រី ជនជាតិខ្មែរ មុខរបរ ផ្នែកសាឡន ស្នាក់នៅផ្ទះលេខ១៦ ផ្លូវបេតុង សង្កាត់ព្រៃស ខណ្ឌដង្កោ។
២-ឈ្មោះ យឹម ដាណេ ភេទស្រី ជនជាតិខ្មែរ មុខរបរ ផ្នែកសាឡាន ស្នាក់នៅផ្ទះលេខ១៦ ផ្លូវបេតុង សង្កាត់ព្រៃស ខណ្ឌដង្កោ។
ជនសង្ស័យក្រុមទី២:
១-ឈ្មោះ មួន សុនី ភេទស្រី ជនជាតិខ្មែរ មុខរបរ ផ្នែកសាឡនចិន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
២-ឈ្មោះ ស្រៀវ លីហ្សា ភេទស្រី ជនជាតិខ្មែរ មុខរបរ បុគ្គលិកហាង MUSEUM ស្នាក់នៅផ្ទះលេខ៨៩១ ផ្លូវបេតុង ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ ។
សម្ភារ:បាត់បង់: ទូរស័ព្ទម៉ាក Iphone 13Promax ពណ៌ទឹកប្រាក់ (ជារបស់ជនសង្ស័យឈ្មោះ គុណ ថាន់នី បាត់នៅពេលវា ..;យប្រតាយប្រតប់គ្នា) ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕ដោយ៖តារា