សមត្ថកិច្ចនគរបាលខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យ០៥នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ និងធាក់ប្លន់យកម៉ូតូ២ករណី

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលខណ្ឌដង្កោបានឲ្យដឹងនារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោបានចេញល្បាតក្នុងមូលដ្ឋាន លុះដល់ចំណុចរង្វង់មូលកួរស្រូវ ផ្លូវជាតិលេខ២ ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រទះឃើញជនសង្ស័យ០៥នាក់ជិះម៉ូតូ០៣គ្រឿង ដោយមានការសង្ស័យក៏បានឃាត់សួរនាំ និងយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹស ដើម្បីសាកសួរបន្ថែម។

ក្រោយពីសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនបានធ្វើសកម្មភាពលួចកាច់កម៉ូតូនៅស្រុកស្អាង ខេត្តកណ្តាល០១លើក និងធាក់ប្លន់យកម៉ូតូនៅស្រុកកោះធំ ខេត្តកណ្តាល ចំនួន០១លើក។

ករណីទី១: លួចកាច់កម៉ូតូម៉ាកស៊ុយហ្សុ៊យគីនិច ពណ៌សលាយក្រហម ពាក់ផ្លាកលេខ តាកែវ 1A-0156 នៅឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។

ករណីទី២: ធាក់ប្លន់យកម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេ៊រីឆ្នាំ២០១៦ ពាក់ផ្លាកលេខកណ្តាល1AG-4875 នៅចំណុចឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល។

បច្ចុប្បន្ន ជនសង្ស័យទាំង០៥នាក់និងវត្ថុតាង សមត្ថកិច្ចជំនាញបានប្រគល់ឲ្យអធិការដ្ឋាននគរបាលស្រុកស្អាង ខេត្តកណ្តាល ដើម្បីចាត់ការបន្តតាមនីតិវិធី៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print