លោក Xi Jinping ប្រធានរដ្ឋ​ចិន​ដឹកនាំគណៈប្រតិភូមមជ្ឈិមចិន​អញ្ជើញ​ទៅដល់ទីក្រុង Lhasa ដើម្បី​ចូលរួមពិធីអបអរសាទរខួបលើកទី ៦០ នៃការបង្កើតភូមិភាគស្វយ័ត Xizang

ចែករំលែក៖

អន្តរជាតិ : លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្ស​កុម្មុយនីស្តចិន ​ប្រធានរដ្ឋ​ចិន​​និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានដឹកនាំគណៈប្រតិភូមជ្ឈិមបក្សអញ្ជើញ​ទៅដល់​ទីក្រុង Lhasa តាមយន្តហោះពិសេសនៅវេលាថ្ងៃត្រង់ថ្ងៃទី ២០ ខែសីហា ។ លោក Xi Jinping បាន​ទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់​ប្រជាជនគ្រប់​​ជនជាតិ​នៅភូមិភាគស្វយ័ត Xizang  នៅតាមអាកាសយានដ្ឋាន​និងនៅទីក្រុង Lhasa ។ គណៈ​ប្រតិ​ភូ​អម​ដំណើរ​រួមមាន​លោក Wang Huning សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន​ ​ប្រធានសភាប្រឹក្សានយោបាយប្រជាជន​ទូទាំងប្រទេសចិននិងជាប្រធានគណៈប្រតិភូមជ្ឈិមបក្ស​និង​លោក ​Cai Qi ​សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការ​មជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធាន​ការិយាល័យ​មជ្ឈិមបក្សជាដើម​​  ៕

ប្រភព : (CCFR)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print