គ្រោះទឹកជំនន់នៅភាគខាងជើងប៉ាគីស្ថាន អ្នកស្លាប់បន្តកើនឡើងដល់ជិត ៤០០នាក់

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ ២០២៥ បានផ្សាយថា ក្រុមសង្រ្គោះ និងអ្នកភូមិកំពុងស្វែងរកអ្នកនៅមានជីវិត ខណៈចំនួនមនុស្សស្លាប់ ដោយសារភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ និងទឹកជំនន់ភ្លាមៗនៅភាគខាងជើងប៉ាគីស្ថាន កើនឡើងដល់ជិត ៤០០នាក់។

ទឹកជំនន់ដោយភ្លៀងមូសុង បោកបក់បំផ្លាញភូមិនានា បង្កឱ្យមានបំណាក់ដី និងធ្វើឱ្យមនុស្សជាច្រើនបាត់ខ្លួន។ អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NDMA) និយាយថា មនុស្សចំនួន ៣៥៦នាក់បានស្លាប់ក្នុងខេត្ត Khyber Pakhtunkhwa ចាប់តាំងពីល្ងាចថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ខណៈមួយចំនួនទៀតបានស្លាប់នៅតំបន់ជិតខាង។ ដំណើរការស្វែងរកអ្នកបាត់ខ្លួនកំពុងបន្ត នៅក្នុងភូមិ Dalori ដែលរងគ្រោះខ្លាំង។ ផ្លូវជាច្រើនត្រូវបានកាត់ផ្តាច់ បង្កភាពស្មុគស្មាញដល់កិច្ចប្រឹងប្រែងជួយសង្រ្គោះ គ្រាដែរការខូចខាតបណ្តាញទូរស័ព្ទ នាំឱ្យដាច់ទំនាក់ទំនងនៅផ្នែកខ្លះនៃខេត្ត។ NDMA ព្យារកណ៍ថាភ្លៀងមូសុងនឹងបន្តរហូតដល់ថ្ងៃសៅរ៍ចុងសប្តាហ៍ ឬអាចដល់ចុងខែនេះ។
ប៉ាគីស្ថាន ជាប្រទេសមួយនៃពិភពលោក ដែលប្រឈមនឹងគ្រោះធម្មជាតិជាញឹកញាប់។ តាំងពីចុងខែមិថុនា មនុស្សច្រើនជាង ៧០០នាក់បានស្លាប់ និងជិត ១ ០០០នាក់របួស នៅក្នុងរដូវកាលភ្លៀងមូសុងប្រចាំឆ្នាំ៕

...

រូប​ថត​: xinhua

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print