សំណួររបស់លោកXi Jinpingអំពីជីវភាពរស់នៅរបស់ប្រជាជន៖ផ្លូវទៅកាន់ស្រុកMedogបើកឱ្យចរាចរណ៍ឬនៅ?

ចែករំលែក៖

អន្តរជាតិ ៖ បច្ចុប្បន្ន ផ្លូវទៅកាន់ ស្រុកMedogបើកឱ្យ ចរាចរណ៍ឬនៅ?

    ខែមីនា ឆ្នាំ ២០១៣ ពេល អញ្ជើញចូលរួម ការ ពិនិត្យពិភាក្សា នៃ គណៈប្រតិភូXizang នៃ កិច្ចប្រជុំ លើក ទី ១ នៃមហាសន្និបាត សភាតំណាងប្រជាជនទូទាំងប្រទេស ចិនអាណត្តិទី ១២ លោក បាន សួរ លោកស្រីBaimaQuzhenតំណាង មកពី ស្រុកMotuo។

ដោយ រំលឹក ពី គ្រា ដ៏ កក់ក្តៅ នេះ នៅ មហាសន្និបាត ទាំង សភា២ លោកស្រី BaimaQuzhen បាន និយាយថា “ សំណួរ នេះ បាន ចាក់ដល់ បេះដូង ខ្ញុំ តែម្ដង ” ។

ស្រុក Medog ដែលមានទីតាំងនៅ ជ្រុងភាគអាគ្នេយ៍នៃខ្ពង់រាបQinghai-Xizang ធ្លាប់ ជាស្រុកតែមួយគត់ នៅក្នុងប្រទេសចិន ដែលគ្មានផ្លូវធ្វើដំណើរ។ ជាច្រើន ជំនាន់មក ហើយ ប្រជាជន នៅស្រុក Medog ចង់បាន ផ្លូវ ហើយតើផ្លូវទៅកាន់ ស្រុក Medog ធ្វើរួចរាល់ឬនៅបាន ក្លាយ ជាកង្វល់ យ៉ាងជ្រាលជ្រៅ សម្រាប់ លោក Xi Jinping។

គ្រោះធម្មជាតិ គឺ ជារឿង ធម្មតា នៅស្រុក Medog ហើយការសាងសង់ផ្លូវ គឺ ពោរពេញ ដោយ ការលំបាក។ សូមអរគុណចំពោះការខិតខំប្រឹងប្រែង របស់ អ្នកសាងសង់ ផ្លូវទៅកាន់ ស្រុកMedog បាន បើក ដំណើរការ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣ ។ស្រុក Medog ដែល ជា តំបន់ ដាច់ស្រយាល ខ្ពង់រាប បាន បើកឱ្យធ្វើ ចរាចរណ៍ នៅទីបំផុត ។

ប្រជាជន ចិន តែង និយាយ ថា បើ ចង់ ក្លាយ ជា អ្នក មាន ត្រូវ កសាង ផ្លូវ ជា មុន សិន។ ផ្លូវបាន ចិញ្ចឹម ក្តីសង្ឃឹម ដោយភ្ជាប់ស្រុក Medog ជាមួយពិភពខាងក្រៅ និងភ្ជាប់ប្រជាជន និង ជីវភាព ដ៏ ល្អ ប្រសើរ ។

ចាប់ ពី សមាជិបក្សកុម្មុយនីស្ត ចិន លើទី ១៨ មក លោក XiJinpingតែងតែ យកចិត្តទុដាក់ ដល់ ភូមិភាគ ស្វយ័ត Xizangនិង ការងារ Xizang។ ពាក្យ ផ្តែផ្តាំ គ្រប់ម៉ាត់ របស់ លោក ពោរពេញដោយ ក្ដីកង្វល់ យ៉ាង ជ្រាលជ្រៅ សម្រាប់ ការអភិវឌ្ឍ Xizang៕

ប្រភព ៖ (CCFR)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print