ភ្នំពេញ៖ លោកស្រី មិថុនា ភូថង ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងកិច្ចការនារី ក្រោយ កាន់ការងារជាអភិបាលខេត្តកោះកុងរយៈពេល៨ឆ្នាំ។ នេះបើតាមព្រះរាជក្រឹត្យចុះថ្ងៃទី២០ ខែសីហា នេះ។
លោកស្រី មិថុនា ភូថង គឺជាស្ត្រីដំបូងបំផុតដែលត្រូវបានតែងតាំងជាអភិបាលខេត្តនៅកម្ពុជា។ លោកស្រី បានចូលកាន់តំណែងអភិបាលខេត្តកោះកុងជាផ្លូវការ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧។
បើតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុងស្រុក ខណ្ឌ អភិបាល និងអភិបាលរងរាជធានីខេត្ត មានអាណត្តិការងារមិនលើសពី ៤ឆ្នាំឡើយ ប៉ុន្តែ អាចត្រូវបានតែងតាំង ៤ឆ្នាំទៀត សម្រាប់អាណត្តិទី២ របស់ខ្លួននៅក្នុងដែនសមត្ថកិច្ចដដែល៕ដោយ៖តារា
...