ខេត្តកោះកុង៖ កម្លាំងនគរបាលការពារព្រំដេនទឹកលេខ២៦៩ ខេត្តកោះកុង បានចុះប្រតិបត្តិការបង្រ្កាបទូកដឹកទំនិញជាគ្រឿងសមុទ្របាន១ទូក និងចាប់ឃាត់ខ្លួនមនុស្ស២នាក់ ប្រគល់ជូនមន្រ្តីគយកំពុងស៊ើបអង្កេតបន្តនីតិវិធីច្បាប់។
លោក ឈិត រតនៈ អភិបាលរងខេត្តកោះកុង បានឱ្យដឹងនៅវេលាម៉ោង៦និង០៦នាទីល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះថា ទូកដឹកជញ្ជូន ភាគច្រើនសុទ្ធតែជា ត្រីគោបង្កក មឹង ក្តាមថ្មសក ខ្យង និងចាក់ច្រែង ដែលជាមិនបានបង់ពន្ធគយ ត្រូវបាននគរបាលការពារព្រំដែនទឹក បង្រ្កាបបានភ្លាមៗអំឡុងពេលប្រុងឡើងទៅគោក កាលពីម៉ោង១០ព្រឹកថ្ងៃទី២០ ខែសីហា។
អភិបាលរងខេត្តកោះកុង បានបញ្ជាក់ថា ក្រៅពីឃាត់ទំនិញគេចពន្ធ សមត្ថកិច្ចក៏ឃាត់បានមនុស្ស២នាក់ ទី១៖ ឈ្មោះ ឈិត ទុំ ជនជាតិខ្មែរ និងទី២៖ ឡន់ ប៉ែង ជនជាតិថៃ និងវត្ថុតាង មានទុកកន្ទុយវែង និងម៉ាស៊ីតបាត១គ្រឿង នៅចំណុចព្រែកកោះយ៉។
លោកអភិបាលរងខេត្ត ក្រោយពីត្រួតពិនិត្យឃាត់បានរួចរាល់ ប្រធានគណៈកម្មការត្រួតពិនិត្យការដឹកជញ្ជូនទំនិញក្នុងភូមិសាស្ត្រខេត្តកោះកុង និងសមត្ថកិច្ចជំនាញប្រគល់ជូនមន្រ្តីសាខាគយ និងរដ្ឋាករខេត្ត បន្តស៊ើបអង្កេតអនុវត្តនីតិវិធីច្បាប់ទំនិញគេចពន្ធមកពីថៃ ត្រូវបានប្រភពព័ត៌មានក្រៅផ្លូវការទម្លាយថា មាននការដឹកជញ្ជូនតាមផ្លូវទឹកក្នុងចំនួនច្រើនមិនយប់ឬថ្ងៃនោះទេតាមសមុទ្រ ប៉ុន្តែទោះយ៉ាងណាសមត្ថកិច្ចក៏បង្កើនការតាមដានល្បាតបង្រ្កាបផងដែរ។
ជាក់ស្តែងក្រុមឈ្នួញខិលខូច តែងតែផ្លាស់ប្តូរទីតាំងឡើងទំនិញទាំងនោះដោយពុំមាននរណាអាចដឹងឡើយ៕ដោយ៖តារា