នគរបាល​ជើង​ទឹក​ខេត្ត​កោះកុង ឃាត់​ទូកដឹកគ្រឿង​សមុទ្រ​​គេចពន្ធ​មក​ពី​ថៃ​ នៅចំណុចព្រែកកោះយ៉

ចែករំលែក៖

ខេត្ត​កោះកុង៖ កម្លាំង​នគរបាលការពារព្រំដេនទឹកលេខ២៦៩​ ខេត្ត​កោះកុង​ បាន​ចុះ​ប្រតិបត្តិការ​បង្រ្កាបទូកដឹកទំនិញ​ជា​គ្រឿង​សមុទ្រ​បាន​១​ទូក និងចាប់ឃាត់ខ្លួនមនុស្ស២នាក់ ប្រគល់​ជូន​មន្រ្តីគយកំពុងស៊ើបអង្កេតបន្តនីតិវិធីច្បាប់។

លោក ឈិត រតនៈ អភិបាលរងខេត្តកោះកុង បានឱ្យដឹងនៅវេលាម៉ោង៦និង០៦នាទីល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះថា​ ទូកដឹកជញ្ជូន ភាគច្រើនសុទ្ធតែជា ត្រីគោបង្កក មឹង ក្តាមថ្មសក ខ្យង និងចាក់ច្រែង ដែលជាមិនបានបង់ពន្ធគយ ត្រូវបាននគរបាលការពារព្រំដែនទឹក បង្រ្កាប​បាន​ភ្លាមៗអំឡុងពេលប្រុងឡើងទៅគោក កាល​ពី​ម៉ោង១០ព្រឹកថ្ងៃទី២០ ខែសីហា។

អភិបាលរងខេត្តកោះកុង បានបញ្ជាក់ថា​ ក្រៅពីឃាត់ទំនិញគេចពន្ធ សមត្ថកិច្ចក៏ឃាត់បានមនុស្ស២នាក់ ទី១៖ ឈ្មោះ ឈិត ទុំ ជនជាតិខ្មែរ និងទី២៖ ឡន់​ ប៉ែង ជនជាតិថៃ និងវត្ថុតាង មានទុកកន្ទុយវែង និងម៉ាស៊ីតបាត១គ្រឿង នៅចំណុចព្រែកកោះយ៉។

លោកអភិបាលរងខេត្ត ក្រោយពីត្រួតពិនិត្យឃាត់បានរួចរាល់ ប្រធាន​គណៈកម្មការ​ត្រួតពិនិត្យការដឹកជញ្ជូនទំនិញក្នុងភូមិសាស្ត្រខេត្តកោះកុង និងសមត្ថកិច្ចជំនាញប្រគល់ជូនមន្រ្តីសាខាគយ និងរដ្ឋាករខេត្ត បន្តស៊ើបអង្កេតអនុវត្តនីតិវិធីច្បាប់ទំនិញគេចពន្ធមកពីថៃ ត្រូវបានប្រភពព័ត៌មានក្រៅផ្លូវការទម្លាយថា មាននការដឹកជញ្ជូនតាមផ្លូវទឹកក្នុងចំនួនច្រើនមិនយប់ឬថ្ងៃនោះទេតាមសមុទ្រ ប៉ុន្តែទោះយ៉ាងណាសមត្ថកិច្ចក៏បង្កើនការតាមដានល្បាតបង្រ្កាបផងដែរ។

ជាក់ស្តែងក្រុមឈ្នួញខិលខូច តែង​តែ​ផ្លាស់​ប្តូរ​ទីតាំង​ឡើង​ទំនិញ​ទាំង​នោះ​ដោយពុំមាននរណាអាចដឹងឡើយ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print