រថយន្ត ស៊េរីទំនើប Mercedes មួយគ្រឿង បេីកបុកបង្គោលភ្លើងបាក់១ដេីម ឯរថយន្តបង្កកល់ជាប់ទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបេីករថយន្ត ស៊េរីទំនើប Mercedes មួយគ្រឿង យ៉ាងលឿន និងមិនប្រយ័ត្នបានរេចង្កតទៅបុកបង្គោលភ្លេីង បំភ្លឺ ផ្លូវ បណ្ដាលឲ្យបាក់អស់មួយដេីម រីឯរថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំ និងកល់ជាប់ទៅមុខលែងរួច ។ ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ និង៥០នាទីយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី កែងនិងផ្លូវ ១៤៤ ក្នុងសង្កាត់ មិត្តភាព ខណ្ឌ៧មករា រាជធានី ភ្នំពេញ

យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនកេីតហេតុ គេឃេីញរថយន្ត ស៊េរីទំនើបមួយគ្រឿងម៉ាក Mercedes ពាក់ស្លាកលេខ កម្ពុជា G.M.9899 ដែលបេីកបរដោយបុរសម្នាក់ ធ្វេីដំណេីរតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ទិសដៅ ពីលិចទៅកេីត ក្នុងល្បឿនលឿនគួរសម ហេីយបានរេចង្កូតឡេីងខឿនផ្លូវទៅបុកបង្គោលភ្លេីង បំភ្លឺ ផ្លូវ បណ្ដាលឲ្យរងការខូចខាតបាក់អស់មួយដេីម ចំណែកឯរថយន្តខូចខាតផ្នែកខាងមុខកល់ជាប់ទៅមុខលែងរួច តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡេីយ ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីជំនាញចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាន នគរបាល ខណ្ឌ៧មករា បានចុះមកធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ៕

...

ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print