ភ្នំពេញ: ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ២២:៤៥នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ត្រង់ចំណុចផ្លូវបេតុង ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណី លួច (ម៉ូតូ) ម៉ាក សង់សេ១២៥ ពណ៌ខ្មៅ ឆ្នាំផលិត២០០៩ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ១៩:១៥នាទី ស្ថិតចំណុចផ្ទះជួល ផ្លូវលំ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើមានឈ្មោះ ស៊ុន ទី ហៅ ទី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ។
បច្ចុប្បន្នកម្លាំងជំនាញនាំជនសង្ស័យខាងលើយកមកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕
...
ដោយ៖ ជ្រោយពេជ្រ