លោកស្រី​ឧត្តមសេនីយ៍ឯក​ ម៉ាលី​ សុជាតា​៖​ កម្ពុជារំលឹកថៃកុំឱ្យផ្សព្វផ្សាយព័ត៌មានក្លែងក្លាយដែលបង្កើតបរិយាកាសតានតឹង ក្នុងកិច្ចសន្ទនាប្រកបដោយសន្តិភាព

ចែករំលែក៖

ភ្នំពេញ​៖​ លោកស្រី​ឧត្តមសេនីយ៍ឯក​ ម៉ាលី​ សុជាតា​ អនុរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងដោយរំលឹកដល់ភាគីថៃមិនត្រូវបង្កើតព័ត៌មានក្លែងក្លាយណាមួយដើម្បីធ្វើការផ្សព្វផ្សាយឡើយ ដែលទាំងនេះមិនត្រឹមតែបង្កភាពតានតឹងទេ ប៉ុន្តែវាបានបង្កើតបរិយាកាសតានតឹង ក្នុងកិច្ចសន្ទនាប្រកបដោយសន្តិភាពថែមទៀត។​ ការថ្លែងបែបនេះ​របស់​លោកស្រី​អ្នកនាំពាក្យរូបនេះ​ ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» សម្រាប់ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នាទីស្តីការគណៈរដ្ឋមន្ត្រី ។

លោកស្រី​អ្នកនាំពាក្យក្រសួងការពារជាតិ​ បានថ្លែងដោយរំលឹកដល់ភាគីថៃ អំពីខ្លឹមសារគោលការណ៍ទាំង១៣ចំណុចក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC)ដែលសម្រេចបានកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ ២០២៥នៅទីក្រុងកួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលក្នុងចំណោមនេះឱ្យថៃគោរពឱ្យបានពីការមិនផ្សព្វផ្សាយ ឬចែករំលែកព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយណាមួយឡើយ ដើម្បីបន្ធូបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរដែលកំពុងមានជម្លោះព្រំដែន។

បន្ថែមពីនេះ​ លោកស្រី​ ម៉ាលី​ សុជាតា​ បានបញ្ជាក់ថា​ “ក្នុងចំណោមគោលការណ៍ទាំង១៣ដែលបានឯកភាពគ្នានោះគឺភាគីទាំង២បានព្រមព្រៀងមិនផ្សព្វផ្សាយ ឬចែករំលែកព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយណាមួយឡើយ ដើម្បីបន្ធូបន្ថយភាពតានតឹង កាត់បន្ថយផលប៉ះពាល់អវិជ្ជមានទៅលើសតិអារម្មណ៍របស់សាធារណៈជន និងដែលមិនបង្កើតបរិយាកាសអំណោយផលដល់កិច្ចសន្ទនា ប្រកបដោយសន្តិភាព”។

ជាមួយគ្នានេះ​ លោកស្រី​អ្នកនាំពាក្យរូបនេះ​ ក៏បានបញ្ជាក់បន្ថែមដល់ភាគីថៃថា៖កម្ពុជាមិនគាំទ្រដាច់ខាតចំពោះការផ្សាយព័ត៌មានមិនពិត ឬចែករំលែក ព័ត៌មានមិនពិត ឬផលិតព័ត៌មាន ក្លែងក្លាយ ណាមួយព្រោះទង្វើទាំងអស់នេះមិនបានជួយដល់ការបន្ធូរបន្ថយភាពតានតឹង និងជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមានទៅលើសតិអារម្មណ៍របស់សាធារណៈជនប៉ុណ្ណោះទេ ថែមទាំងមិនបានបង្កើតបរិយាកាសអំណោយផលដល់កិច្ចសន្ទនាប្រកបដោយសន្តិភាពទៀតផង។

...

ដោយឡែកទាក់ទិននឹងសភាពការណ៍ទូទៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជានិងថៃវិញ ត្រូវបានអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាឱ្យដឹងថា៖គិតចាប់ពីម៉ោង ១២,០០រំលងអាធ្រាត្រយប់ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៥ ឈានមកដល់ម៉ោង ៦,០០នាទីព្រឹកនេះដែរចំពោះសភាពការាណ៍ជួរមុខនៃខ្សែ បន្ទាត់ព្រំដែនកម្ពុជា-ថៃ យោធភូមិភាគទី៤ និង យោធភូមិភាគទី ៥ ក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យ ស្ថានការណ៍មានសភាពស្ងប់ស្ងាត់ និង ស្ថិតនៅក្នុងក្រោមការគ្រប់គ្រង របស់កម្លាំងយើង ជាមួយនឹងស្មារតីប្រុងប្រយ័ត្នខ្ពស់ ជានិច្ចក្នុងការបំពេញតួនាទីភារៈកិច្ចរបស់ខ្លួន យ៉ាងខ្ជាប់ខ្ជួនបំផុតដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ឱ្យខាងតែបាន៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print