កិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ ភាគីទាំងពីរបានឯកភាពដំណើរការកិច្ចប្រជុំមួយផ្នែកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ រយៈពេលពេញ១ថ្ងៃ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ក្រសួងការពារជាតិ បានបញ្ជាក់ថា ៖ កាលនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ កិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងកងទ័ពភូមិភាគទី១ របស់ថៃ បានដំណើរការកិច្ចប្រជុំរបស់ខ្លួននៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នេះ ដោយភាគីទាំងពីរបានឯកភាពដំណើរការកិច្ចប្រជុំមួយផ្នែកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ រយៈពេលពេញ១ថ្ងៃ។ ជាលទ្ធផល កិច្ចប្រជុំក្រុមលេខា បានប្រព្រឹត្តទៅដោយមានការរីកចម្រើនជាវិជ្ជមានមួយចំនួនគួរឱ្យកត់សម្គាល់ ក្រោយពេលជួបប្រជុំពិភាក្សាគ្នា ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នៅថ្ងៃនេះផងដែរ។

On August 21st, 2025, the Extraordinary Meeting of the Secretariats of the Cambodia–Thailand Regional Border Committee (RBC) was convened between the 5th Military Region of Cambodia and the 1st Army Area of Thailand, on August 21st, 2025. Both sides agreed to conduct part of the meeting online. The preparation meeting was concluded with notable positive developments, ensuring that the RBC meeting scheduled for today can proceed smoothly.៕ .

...

ប្រភព ៖ (ក្រសួងការពារជាតិ)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print