ខេត្តបន្ទាយមានជ័យ ៖ ក្រសួងការពារជាតិ បានឱ្យដឹងថា ៖ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេញ កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នឹងប្រព្រឹត្តទៅនៅថ្ងៃនេះ នៅខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ គណៈប្រតិភូថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក Amarit Boonsuya មេបញ្ជាការ កងទ័ពភូមិភាគទី១ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំនេះនឹងទទួលបានលទ្ធផលជាវិជ្ជមានបន្ថែមទៀត ដែលអនុញ្ញាតឱ្យភាគីទាំង២ អាចជំរុញការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពពេញលេញ នឹងនាំមកនូវសន្តិភាព ស្ថិរភាព និងស្ថានភាពប្រក្រតីវិលត្រលប់មកវិញបានឆាប់រហ័ស។
On August 22,2025, the Cambodia–Thailand Extraordinary Regional Border Committee (RBC) Meeting will be convened in Sa Kaeo Province, Kingdom of Thailand. The delegation from Cambodia was led by H.E. Lieutenant General Ek Sam Oun, the Commander of the Military Region 5 and the Co-Chairman of the Extraordinary RBC Meeting. The Thai delegation was led by Lieutenant General Amarit Boonsuya, Commander of the 1st Army Area and Co-Chairman of the Extraordinary RBC Meeting.
It is highly anticipated that the meeting will proceed with more positive outcomes that will enable both parties to promote the full implementation of the ceasefire, leading to peace, stability, and the return of normalcy in the region.៕