ភ្នំពេញ÷ អនុវត្តតាមបទបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែសីហាឆ្នាំ ២០២៥ វេលាម៉ោង០៣:១៥នាទីទៀបភ្លឺ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ សហការជា មួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ ខ្លួនជនសង្ស័យ០២នាក់ នៅចំណុចភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ពាក់ព័ន្ធករណីធាក់ និងកាប់ប្លន់យកម៉ូតូម៉ាក SCOOPY ពណ៌ប្រផេះ ស៊េរីឆ្នាំ២០២៣ ពាក់ផ្លាកលេខ ភ្នំពេញ 1LQ- 5358 ប្រព្រឹត្តល្មើសនៅចំណុច ក្រោយធនាគារ J TRUST ផ្លូវ51BT ភូមិក្បាលទំនប់ សង្កាត់បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែ សីហា ឆ្នាំ២០២៤។
ឃាត់ខ្លួនជនសង្ស័យ០២នាក់៖
១-ឈ្មោះ គុយ សីហា ហៅ ដាំ ភេទ ប្រុស មុខរបរ មិនពិតប្រាកដនិង២-ឈ្មោះ ម៉ៅ ផានិត ហៅ ម៉ន ភេទ ប្រុស មុខរបរមិនពិតប្រាកដ ។
វត្ថុតាងដកហូត៖ ដាវចំនួន១ដើម។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី៕