ជាងកន្លៈលាន ផ្លាកសុវត្ថិភាពចរាចរណ៍ ត្រូវបានបិតលើ កង់ គោយន្ត រទេះគោ រទេះសេះ​ នៅ​ទូទាំង២៥ រាជធានី-ខេត្ត​

ចែករំលែក៖

ភ្នំពេញៈ ចាប់តាំងពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦មក ក្រុមការងារផ្នែកសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក សហការជាមួយ ក្រសួងសាធារណការ និងដឹកជញ្ជូន ផ្តល់ផ្លាកសុវត្ថិភាពចរាចរណ៍ ចំនួន ២.៦៨៨.៣៥៣សន្លឹក ដល់មន្ទីរសាធារណការ និងដឹកជញ្ជូន ដើម្បីធ្វើការចែក ជូនប្រជាពល រដ្ឋនៅទូទាំង ២៥រាជធានី/ខេត្ត។ ផ្លាកសុវត្ថិភាពចរាចរណ៍នេះ មានទំហំប៉ុនបណ្ណបើកបរ នេះប្រើសម្រាប់យកទៅបិត កង់ គោយន្ត រទេះគោ រទេះសេះ ដែលគ្មានភ្លើងបំភ្លឺ ដើម្បីចូលរួមកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍នៅពេលយប់។

ក្រោយពីការចែកផ្លាកសុវត្ថិភាព នៅទូទាំង២៥រាជធានី-ខេត្ត មន្ទីរសាធារណការនិងដឹកជញ្ជូន បានបើកយុទ្ធនាការបិតផ្លាកសុវត្ថិភាពចរាចរណ៍នេះ ដោយមានការអញ្ជើញចូលរួម និងការគាំទ្រពី ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តនានាផងដែរ។

រហូតមកដល់បច្ចុប្បន្ននេះ យុទ្ធនាការនេះបានចុះចែក និងបិតផ្លាកសុវត្ថិភាពចរាចរណ៍ ដល់ប្រជាពលរដ្ឋ ក្នុងដំណាក់កាលទីមួយ សរុបបានចំនួន ៥៧៤.៩៧២ សន្លឹកហើយ គិតត្រឹមបំណាច់ ខែសីហាឆ្នាំ២០១៦ នេះ។ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត នឹងបន្តយុទ្ធនាការចុះចែក និងបិតផ្លាកសុវត្ថិភាពចរាចរណ៍ ដែលនៅសល់សរុបចំនួនជាងពីរលានសន្លឹកទៀត នៅក្នុងខែកញ្ញា តាមរាជធានី-ខេត្តទូទាំងប្រទេស៕

image image image image image image image

ដោយ សហការី

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print