ឃាត់ខ្លួនបានមុនធ្វើសកម្មភាព ដកហូតអាវុធប្រហារ (កាំបិតប័ុងតោ)ឧបករណ៍សម្រាប់ឆ្កឹះសោនិងប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ខេត្តកណ្តាល ÷ ប្រជាពលរដ្ឋក្រុងតាខ្មៅ មានការសាទរ ខណៈដែលសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ បានមុនធ្វើសកម្មភាពករណីកាន់កាប់អាវុធប្រហារដោយខុសច្បាប់ (កាំបិតប័ុងតោ) ឧបករណសម្រាប់ឆ្កឹះសោ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ កាលពីវេលាម៉ោង០២និង៣០នាទីរសៀល ថ្ងៃទី២១ ខែសីហា ឆ្នាំនៅចំណុចភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

លោមវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅបានប្រាប់ឱ្យដឹងថា ជនសង្ស័យ០២នាក់ដែលត្រូវបានឃាត់ខ្លួនមាន,១-ឈ្មោះ ឡេង ម៉ាលិ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរនិង២-ឈ្មោះ ណាគ្រី ភារម្យ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ។ ជនសង្ស័យទាំង ០២នាក់គ្មានមុខរបរពិតប្រាកដ,វិជ្ជមាននូវសារធាតុញៀន(+)និងមានទីលំនៅក្នុងភូមិផ្សាកណ្តាល សង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យកកាំបិតបុ័ងតោចំនួន០២និងឧបករណ៍ឆ្គឹះសោចំនួន០១ ។

មន្ត្រីនគរបាលក្រុងតែខ្មៅបានឲ្យដឹងថា នៅវេលាកើត ហេតុសមត្ថកិច្ចកំពុងចុះល្បាតក្នុងមូលដ្ធានក៏ពើបប្រទះជនសង្ស័យទាំង០២នាក់ កំពុងនាំគ្នាស្ពាយកាបូបដេីរ តាមផ្លូវបំណង ដើររកលួចនិងធ្វើសកម្មភាពផ្សេងៗ ។ ដោយមានការសង្ស័យ សមត្ថកិច្ចក៏បានឃាត់ឲ្យឈប់ និងធ្វើការឆែកឆេរក ក៏ឃេីញកាំបិតបុ័ងតោចំនួន២ដេីម និងឧបករណ៍សំរាប់ឆ្គឹះសោចំនួន០១នៅក្នុងកាបូប។ ជាបន្ទាប់សម្ថតកិច្ចក៏បានឃាត់និងនាំខ្លួនជនសង្ស័យទាំង ០២នាក់ យកមកសួរនាំ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា កាំបិតបុ័ងតោនិងឧបករណ៍សម្រាប់ឆ្គឹះសោពិតជារបស់ខ្លួនមែនពិតប្រាកដមែន។

...

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីបន្តនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print