សមត្ថកិច្ចឃាត់ខ្លួនស្ត្រីម្នាក់កំពុងកត់ឆ្នោតវៀតណាមជាក់ស្ដែងនៅសង្កាត់កោះឧកញ៉ាតី

ចែករំលែក៖

ខេត្តកណ្ដាល៖ ស្ត្រីម្នាក់ជាភ្នាក់ងារកត់ឆ្នោតវៀតណាមខុសច្បាប់ ត្រូវបានកម្លាំងនគរបាលក្រុងអរិយក្សត្រឃាត់ខ្លួនខណៈកំពុងអង្គុយកត់ឆ្នោតនៅក្នុងផ្ទះរបស់ខ្លួន។ ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចរឹបអូសបានម៉ាស៊ីន ព្រីនឆ្នោត និងវត្ថុតាងពាក់ព័ន្ធជាច្រើនទៀត។ ហេតុ ការណ៍នេះបានកើតឡើងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២៥ វេលាម៉ោង ១២ថ្ងៃត្រង់នៅភូមិកោះតូច សង្កាត់កោះឧកញ៉ាតី ក្រុងអរិយក្សត្រ។

លោកវរសេនីយ៍ទោ រស់ បាលីន អធិការនគរបាលក្រុងអរិយក្សត្របានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហៃ សៀងហី ភេទស្រី អាយុ៣១ឆ្នាំ រស់នៅក្នុងភូមិសង្កាត់កើតហេតុ។ ក្រោយទទួលបានសេចក្តីរាយការណ៍អំពីមុខសញ្ញាបើកល្បែងស៊ីសងខុសច្បាប់ លោកបានបញ្ជាកម្លាំងព្រហ្មទណ្ឌក្រុង សហការជាមួយកម្លាំងប៉ុស្តិ៍កោះឧកញ៉ាតី ចុះទៅដល់ទីតាំងភ្លាមៗ។ ពេលទៅដល់ សមត្ថកិច្ចបានឃើញជនសង្ស័យកំពុងអង្គុយកត់ឆ្នោតនៅក្នុងផ្ទះរបស់ខ្លួនមែន ទើបឃាត់ខ្លួនតែម្ដង។

វត្ថុតាងដែលចាប់យកបានរួមមាន៖ ទូរស័ព្ទដៃ ១គ្រឿង, ប៊ិក ១ដើម, សៀវភៅកត់លេខឆ្នោត ១ក្បាល, ម៉ាស៊ីន ព្រីនលេខឆ្នោត ១គ្រឿង,ដែកកឹប១, គ្រាប់កឹប១ប្រអប់, និងក្រដាសព្រីនលេខឆ្នោត ២ដុំ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានកត់ឆ្នោតវៀតណាមរយៈពេល ៤ខែមកហើយ។ ក្នុង ១ថ្ងៃខ្លួនអាចកត់បានប្រាក់ពី ៤០ម៉ឺនរៀល ទៅ ៥០ម៉ឺនរៀល ដោយគិតទឹកក្នុង ១ម៉ឺនរៀលបាន ១.៣០០រៀល។ លុយទាំងនោះត្រូវបានប្រមូលឲ្យទៅមេម្នាក់ (មិនស្គាល់អត្តសញ្ញាណ) ហើយផ្ញើតាមរយៈ Wing ជារៀងរាល់ថ្ងៃ។

...

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print