ខេត្តកំពង់ចាម ៖ ការដេញថ្លៃគម្រោងសាងសង់ផ្លូវ ១ ខ្សែប្រវែង ១១៥ម៉ែត្រ ដែលមានតម្លៃប៉ាន់ស្មានដាក់អោយដេញ ថ្លៃនោះគឺ ៤៥.១០២.៨២៥ រៀល ស្ថិតនៅក្នុងប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃឹទី ២ ខែកញ្ញា ឆ្នាំ២០១៦ នេះ ត្រូវបានគេសង្ស័យថាមានការឃុបឃិតគ្នាជាប្រព័ន្ធតាំងពីលើរហូតដល់ក្រោម ។
ខណៈអ្នកកាន់ពាក្យបំរុងដាក់ដេញថ្លៃមានចំនួនច្រើននាក់តែនៅពេលដេញថ្លៃមានតែ ៣ ក្រុមហ៊ុនតែប៉ុណ្ណោះ ដាក់ដេញថ្លៃ គឺមានក្រុមហ៊ុនឈ្មោះ នួន ព្រហ្មសុធារ៉ា ម្ចាស់ក្រុមហ៊ុនឈ្មោះ នួន ព្រហ្មសុធារ៉ា ដេញក្នុងតម្លៃ ៤៥.៧០០.០០០ រៀល និង ក្រុមហ៊ុនឈ្មោះ ពន្លឺ រស្មី ម្ចាស់ក្រុមហ៊ុនឈ្មោះ ហុង លីហួរ ដេញក្នុងតម្លៃ ៤៥.៦៩៨.៦០០ រៀល ចំណែក ក្រុមហ៊ុនដែលដេញបានឈ្មោះក្រុមហ៊ុន រស្មី អង្គរ ម្ចាស់ក្រុមហ៊ុនឈ្មោះ មាន វួចឡេង ត្រូវរូវគ្នាក្នុងតម្លៃ ៤៤.៧៨០.០០០ រៀល គឺត្រូវគ្នាក្នុងកំរិតខ្ពស់ដែលចុះតម្លៃត្រឹមតែ ៣២២.៨២៥ រៀលតែប៉ុណ្ណោះ ហើយការត្រូវរ៉ូវតម្លៃគ្នាតែបន្តិចខុសប្រក្រតីនេះ ធ្វើអោយមជ្ឈដ្ឋានទូទៅមានការ សង្ស័យថា គឺជាការឃុបឃិតគ្នាបែបពុករលួយជាលក្ខណៈប្រព័ន្ធ និងយកថវិការរដ្ឋទៅចែកទឹកតែគ្នាតាំងពីមន្រ្តីលទ្ធកម្មថ្នាក់ខេត្តដល់ឃំុសង្កាត់។
ចំពោះភាពមិនប្រក្រតីនេះដែរ លោក យ៉េន ថុល ចៅសង្កាត់សំបួរមាសនិងជាប្រធានគណៈកម្មការដេញថ្លៃគំរោងខាងលើបានអោយដឹងថា លោកមិនដឹងធ្វើយ៉ាងមេ៉ច បើបើកសំណើរឃើញតម្លៃបែបហ្នឹងមិនដឹងធ្វើម៉េច !លោកចៅសង្កាត់បន្តទៀតថា បើឆារចោលខ្លាចក្រុមហ៊ុនដែលដេញបានគេប្ដឹង ព្រោះក្រុមហ៊ុុនរបស់គេដេញបានគំរោងនេះ មានតែតាម ដំណើរទៅ៕
ដោយ៖ វណ្ណះ













