ភ្នំពេញ ៖ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ពី សាកលវិទ្យាល័យ Bansomdejchaopraya Rajabhat បានប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក អប់រំសម្រាប់ការអភិវឌ្ឍមូលដ្ឋាន ដល់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០០៦ ។
លក្ខណៈវិនិច្ឆ័យជាក់លាក់ដែលបានលើកឡើងសម្រាប់ការប្រគល់សញ្ញាបត្រនេះ គឺ៖
ការរួមចំណែកដល់ការអប់រំ៖ សាកលវិទ្យាល័យបានទទួលស្គាល់ការរួមចំណែកដ៏សំខាន់ របស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងវិស័យអប់រំ។
ការប្តេជ្ញាចិត្តចំពោះសុខុមាលភាពប្រជាជន៖ សម្តេចត្រូវបានគេផ្តល់កិត្តិយសចំពោះការប្តេជ្ញា ចិត្តដែលមិនរាថយរបស់សម្តេចក្នុងការកែលម្អសុខុមាលភាពរបស់ប្រជាជនកម្ពុជា។
ការកែលម្អទំនាក់ទំនងកម្ពុជា-ថៃ៖ សញ្ញាបត្រនេះក៏ជាការសម្តែងនូវការគោរពចំពោះតួនាទី របស់សម្តេចក្នុងការកែលម្អទំនាក់ទំនងយ៉ាងធំធេងរវាងកម្ពុជា និងថៃ។
សូមបញ្ជាក់ថា ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ បានបង្ហោះសារដល់ថៃថា ៖ ខ្ញុំបានបោះវាចោលអស់យូរហើយ វាគ្មានតម្លៃអ្វីដែលខ្ញុំត្រូវរក្សាទុក ! ៕
ដោយ ៖ សិលា