ថៃសម្រេចផលិត«ស្បែកជើងការពារមីន»ក្រោយទាហានខ្លួនជាន់ដាច់ជើងអស់ជាច្រើននាក់

ចែករំលែក៖

ប្រទេសថៃ៖ ប្រទេសថៃកំពុងតែសំងំផលិតស្បែកជើងការពារមីនដោយយកគំរូតាមស្បែកជើងរបស់ទាហានរុស្ស៊ី-អ៊ុយក្រែនពាក់នៅសមភូមិដែលមានមីន។ កាសែតថៃ THE NATION បានរាយការណ៍កាលពីល្ងាចថ្ងៃទី ២២ ខែសីហាថា លោក Wuttipong Pongsuwan ប្រធានអនុគណៈកម្មាធិការនៃព្រឹទ្ធសភាថៃ ស្តីពីប្រព័ន្ធ Cyber និង បច្ចេកវិទ្យា បានបញ្ជាក់ថាពេលនេះប្រទេសលោកកំពុងតែមមាញឹកក្នុងការឈានទៅដល់ការបង្កើតស្បែកជើងការពារមីនក្រោយពីទាហានថៃមិនតិចជាង ៥នាក់នោះទេបានដើរជាន់មីនដាច់ជើង និងមួយចំនួនឈានទៅដល់ការស្លាប់។

បើតាមលោក Wuttipong Pongsuwan ពេលនេះក្រុមជំនាញលោកបានកំពុងតែវិភាគនឹងរកគំរូផលិតតាមស្បែកជើងការពារមីនដែលប្រើក្នុងអំឡុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ហើយថៃនឹងច្នៃតាមគំរូស្បែកជើងចាស់ក្នុងឆ្នាំ ២០០០ នឹងឈានទៅដល់ការផលិតស្បែកជើងការពារមីនជំនាន់ថ្មី។ លោក បន្តថាពេលក្រុមការងារកំពុងប្រើប្រាស់បច្ចេកវិទ្យាបោះពុម្ព 3D ដោយសហការជាមួយរោងចក្រដែលគាំទ្រ និងបានយល់ព្រមជួយក្នុងការរចនា និងដំឡើងដោយមិនគិតថ្លៃ។

សម្រាប់លោកផ្ទាល់គំរូស្បែកជើងការពារមីនថ្មីនេះនៅមិនទាន់រួចរាល់ជាផ្លូវការនៅឡើយទេ ដោយមានការកែសម្រួលចុងក្រោយលោករំពឹងថានៅសប្តាហ៍ក្រោយនឹងមានគំរូជាផ្លូវការ ហើយពេលនេះអ្នកជំនាញផលិតកំពុងបញ្ចូលរូបមន្តបន្ថែមដែលមានសមត្ថភាពទប់ទល់នឹងកម្លាំងផ្ទុះការពារកុំឲ្យដាច់ជើងពេលជាន់។

លោកថាប្រសិនបើទាហានពាក់ស្បែកជើងកវែងប្រយុទ្ធ ជាធម្មតាការផ្ទុះនឹងបណ្តាលឱ្យដាច់កជើង។ ប៉ុន្តែប្រសិនបើពួកគេពាក់ស្បែកជើងការពារមីនថ្មីនេះដែលមានជើងទម្រឡើង ទាហានដែលកំពុងល្បាតនៅពេលជាន់នឹងរងរបួសតិចតួច មិនបណ្តាលឲ្យធ្ងន់ធ្ងរនោះទេ។

គួរកត់សម្គាល់ថារាប់ចាប់តាំងពីមុននឹងក្រោយទាហានឈ្លានពានថៃបើកការវាយប្រហារមកលើប្រទេសកម្ពុជាមានទាហានថៃមិនតិចជាង ៥នាក់នោះទេដែលបានជាន់មីនពេលកំពុងតែល្បាតតាមព្រំដែនក្នុងនោះទាហានដែលជាន់មីនមួយចំនួនដាច់ជើងទាំងសងខាង និងមួយចំនួនឈានទៅដល់ការស្លាប់បាត់បង់ជីវិត៕

...

ប្រភព ៖ (ស៊ីស៊ីថាមស៍)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print