ព្រឹទ្ធសភាកម្ពុជា បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះការ សម្រេចចិត្តជាគោលការណ៍របស់ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងការបោះបង់ចោលសញ្ញាបត្រកិត្តិយសទាំងអស់ដែលសម្តេច ទទួលបានពីសាកលវិទ្យាល័យថៃ

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ ព្រឹទ្ធសភាកម្ពុជា បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះការ សម្រេចចិត្តជាគោលការណ៍របស់ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងការបោះបង់ចោលសញ្ញាបត្រកិត្តិយសទាំងអស់ដែលសម្តេច ទទួលបានពីសាកលវិទ្យាល័យថៃ ដូចដែលបានប្រកាសនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។

ការសម្រេចចិត្តនេះឆ្លុះបញ្ចាំងឱ្យឃើញពីសុចរិតភាព និងការប្តេជ្ញាចិត្តឥតងាករេរបស់ សម្តេចតេជោ នៅក្នុងការការពារសេចក្តីថ្លៃថ្នូរ ឯករាជ្យភាព និងអធិបតេយ្យរបស់កម្ពុជា។ គុណតម្លៃ ទាំងអស់នេះ គឺមិនអាច និងមិនត្រូវបានកំណត់និយមន័យជាដាច់ខាតដោយសញ្ញាបត្រកិត្តិយសដែល ផ្តល់ដោយគ្រឹះស្ថានសិក្សាដែលជុំរុញដោយឱកាសនិយម និងការគណនានយោបាយនោះទេ។
សញ្ញាប័ត្រទាំង៣រួមមាន ៖
-ពីសាកលវិទ្យាល័យ Ramkhamhaeng
-ពីសាកលវិទ្យាល័យ Bansomdejchaopraya Rajabhat
-ពី សាកលវិទ្យាល័យ Krirk

សូមបញ្ជាក់ថា ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ បានបង្ហោះសារដល់ថៃថា ៖ ខ្ញុំបានបោះវាចោលអស់យូរហើយ វាគ្មានតម្លៃអ្វីដែលខ្ញុំត្រូវរក្សាទុក ! ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print