អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​៖​ កម្លាំងមហាសាមគ្គីភាពឯកភាពជាតិរឹងមាំរបស់ពលរដ្ឋធ្វើឱ្យសង្គ្រាមចិត្តសាស្ត្រសាបរលាបទៅវិញយ៉ាងឆាប់រហ័ស

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានបញ្ជាក់ថា តាមរយៈកម្លាំងមហាសាមគ្គីភាពឯកភាពជាតិរឹងមាំដែលកើតចេញពីស្មារតីស្នេហាជាតិពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរ បានធ្វើឱ្យសង្គ្រាមចិត្តសាស្ត្រ និងកលល្បិចប្រើប្រាស់ព័ត៌មានក្លែងក្លាយនានាដែលមានគោលដៅបំបាក់ស្មារតីប្រជាពលរដ្ឋខ្មែរ គ្មានឥទ្ធិពលនិងសាបរលាបទៅវិញយ៉ាងឆាប់រហ័ស។

ថ្លែង​​តាមរយៈសន្និសីទសារព័ត៌មានព្រឹកថ្ងៃទី២៤​ សីហា​នេះ លោក ប៉ែន បូណា បានគូសបញ្ជាក់ថា កម្លាំងមហាសាមគ្គជាតិខ្មែរដ៏រឹងមាំនៅតែរក្សាបានដោយប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសបន្តជ្រោងទង់ជាតិខ្មែរ និងបន្តបញ្ចេញសំឡេងកងរំពងដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី ជាមួយនឹងការកោតសរសើរយ៉ាងក្រៃលែងចំពោះវីរៈភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ពនិងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលឈរយ៉ាងរឹងមាំការពារបូរណភាពទឹកដីកម្ពុជា។

បន្ថែមពីនេះ​ លោកអ្នកនាំពាក្យរូបនេះ​ បានបញ្ជាក់ថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានៅតែជាអ្នកធានាការពារយ៉ាងរឹងមាំនូវសុខសន្តិភាព ស្ថិរភាពសង្គមនិងនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីដ៏គួរឱ្យទុកចិត្ត និងកក់ក្តៅបំផុតសម្រាប់ប្រជាពលរដ្ឋខ្មែរក្នុងគ្រប់កាលៈទេសៈទាំងអស់៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print