អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​៖​ កម្ពុជាបន្តអំពាវនាវភាគីថៃប្រគល់មកឱ្យកម្ពុជាវិញកងកម្លាំងទាំង១៨រូបដែលថៃបានចាប់ដោយខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី​ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ​ បានបញ្ជាក់ថា​ កម្ពុជា បន្តអំពាវនាវដល់ភាគីថៃ អនុវត្តតាមកិច្ចព្រមព្រៀងបទឈប់បាញ់ ដោយប្រគល់មកឱ្យកម្ពុជាវិញនូវកងកម្លាំងរបស់កម្ពុជាទាំង១៨រូប ដែលទាហានថៃបានចាប់ខ្លួនដោយខុសច្បាប់ក្រោយបទឈប់បាញ់ចូលជាធរមានភ្លាមៗកាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដែលមកដល់ពេលនេះមានរយៈពេល ២៦ថ្ងៃហើយ។

​ថ្លែង​តាមរយៈសន្និសីទសារព័ត៌មាន​ នាព្រឹកថ្ងៃទី២៤ ខែសីហា​ ឆ្នាំ​២០២៥នេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានគូសបញ្ជាក់ថា ក្រសួងការពារជាតិកម្ពុជា និងកងយោធពលខេមរភូមិន្ទ ព្រមទាំងសហគមន៍អន្តរជាតិ និងបន្តទាមទារមកវិញនូវកងកម្លាំងកម្ពុជាទាំង១៨រូបដែលថៃបានចាប់ខ្លួនទៅនោះ រហូតដល់ភាគីថៃបំពេញកាត្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ។ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា នឹងមិនទុកសមាជិកក្រុមគ្រួសាររបស់កងកម្លាំងកម្ពុជាណាម្នាក់ចោល និងឯកោជាដាច់ខាត។

...

លោកស្រី​អ្នកនាំពាក្យរូបនេះ​ បានរម្លឹកផងដែរថា ការអនុវត្តបទឈប់បាញ់បានពេញលេញរបស់ភាគីទាំងសងខាងនឹងធ្វើឱ្យបរិយាកាសមានភាពអំណោយផលឈនទៅការនាំមកវិញនូវសន្ដិភាព ស្ថិរភាព និងប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរដែលជាអ្វីដែលប្រជាជនប្រទេសទាំងពីរ ក៏ដូចជាពិភពលោកទាំងមូលចង់បាន៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print