ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា មានកិត្តិយសសូមទូលថ្វាយ និងសូមគោរពជម្រាបជូន សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ តំណាងរាស្ត្រ និងសាធារណជនជ្រាបថា អនុលោមតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៨៣ កថាខណ្ឌទី២ វាក្យខណ្ឌទី១ និងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រការ១ កថាខណ្ឌទី២ ដែលចែងថា សម័យប្រជុំនីមួយៗ មានថិរវេលាយ៉ាងតិចបីខែ»។
សម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ បានចាប់ផ្តើមដំណើរការនៅថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ មកដល់ថ្ងៃចន្ទ ២កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ មានរយៈពេលលើស៣ខែ។ ហើយនៅក្នុងរយៈពេលសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ រដ្ឋសភាសម្រេចបានលទ្ធផលការងារដូចក្នុងសេចក្តីជូនដំណឹង៕
ដោយ ៖ សិលា
...