ថ្ងៃនេះ ! លោក ហ៊ុន ម៉ានី អញ្ជើញ ចុះមកជួបជាមួយប្អូនប្រុសទាំងពីរនាក់ដែលរងរបួសដោយសារការផ្ទះុអាវុធក្រោយថ្ងៃទី២៤ កក្កដា កន្លងទៅនេះ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ថ្ងៃនេះ ខ្ញុំបានចុះមកជួបជាមួយប្អូនប្រុសទាំងពីរនាក់ដែលរងរបួសដោយសារការផ្ទះុអាវុធក្រោយថ្ងៃទី២៤ កក្កដា កន្លងទៅនេះ។ នេះជាការបញ្ជាក់ពី លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅយប់ថ្ងៃទី២៥ ខែសីហានេះ ។

លោកឧបនាយករដ្ឋមន្ត្រី ថា ៖ ប្អូនប្រុស វ៉ាន់ រាវិត ដែលឈរជើងនៅទិសទី១ របួស មធ្យម ប្អូនប្រុស ឆែម ពេង ដែលឈរជើងទិសទី១ របួស ធ្ងន់ 

ឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា ៖ ប្អូនទាំងពីរបានទទួលការព្យាបាលដោយយកចិត្តទុកដាក់ពីលោកគ្រូ អ្នកគ្រូពេទ្យ ហើយបានទទួលការអនុញ្ញាតវិលត្រឡប់មកផ្ទះវិញ។ 

ឧបនាយករដ្ឋមន្ត្រី សំដែងការត្រេកអរ ដោយនិយាយថា ៖ ថ្ងៃនេះ ខ្ញុំសប្បាយចិត្តដែលបានមកជួបប្អូនទាំងពីរនៅផ្ទះផ្ទាល់ ហើយក៏បានជួបសាច់ញាតិ ដែលជាឪពុក ម្តាយ អ៊ុំពូមីងបងប្អូន។ លើសពីហ្នឹងទៅទៀតនោះ គឺសប្បាយចិត្តដែលឃើញប្អូនទាំងពីរ ទោះមិនទាន់បានជាសះស្បើយ ១០០% ប៉ុន្តែបានធូស្រាលច្រើន ហើយមានស្នាមញញឹម គួបផ្សំនឹងស្មារតីអង់អាចក្លាហាន។​

ការមកជួបប្អូនៗដល់ផ្ទះ គឺតាមការណែនាំពីសម្តេចធិបតី ទោះសម្តេចមានភាពមមាញឹកយ៉ាងណា តែសម្តេចនៅតែតាមដានដោយយកចិត្តទុកដាក់ ចំពោះបងប្អូនដែលបានពលី និងរបួសក្នុងបញ្ហាជាមួយប្រទេសជិតខាងនៅក្នុងឆ្នាំ២០២៥នេះ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print