ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា ដោយទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់ប្រមាណ ១.១ ម៉ឺនលានដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានគូសបញ្ជាក់នៅយប់ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០២៥ ដោយយោងតាមរបាយការណ៍ដែលចេញផ្សាយដោយអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា បង្ហាញថា ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំនេះ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាមានចំនួនទឹកប្រាក់សរុបលើសពី ៣.៦ ម៉ឺនលានដុល្លារ កើនឡើង ១៦.៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលមានទំហំទឹកប្រាក់សរុប ៣.១ ម៉ឺនលានដុល្លារ។

លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បញ្ជាក់ថា ៖ ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា ដោយទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់ប្រមាណ ១.១ ម៉ឺនលានដុល្លារ ៕ 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print